ពីនេះ ពីនោះ
«​អគារ​» និង ​«​អាគារ​» មានន័យ​ខុសគ្នា
06, Jan 0220 , 8:09 am        
រូបភាព
ដោយ: ថ្មីៗ
វចនានុក្រមខ្មែរ ពន្យល់ថា «​អគារ​» គឺ​សំដៅលើ មន្ទីរ​, ផ្ទះ​, រោង​។ «​អគារ​» អាចប្រើភ្ជាប់ជាមួយសព្ទដទៃ ដូចជា អគារដ្ឋាន និង អគារសិក្សា ជាដើម។

 

ចំណែក «​អាគារ​» ត្រូវបានពន្យល់ក្នុងវចនានុក្រមខ្មែរថា អ្នក​ដែល​មាន​ផ្ទះ ឬ​អ្នក​ដែល​មាន​ប្រយោជន៍​ដោយ​ផ្ទះ​សំបែង (គ្រហស្ថ)  ដូចជាពាក្យ អាគារធម៌ ប្រែថា ធម៌​សម្រាប់​គ្រហស្ថឬធម៌សម្រាប់អ្នកមានផ្ទះ និង ពាក្យ អាគារ​វិន័យ ប្រែថា វិន័យសម្រាប់គ្រហស្ថ ជាដើម៕ 
 
 

Tag:
 ពន្យល់ពាក្យ
  អគារ
  អាគារ
© រក្សាសិទ្ធិដោយ thmeythmey.com