ជាតិ
រថយន្ត
ផ្លូវ​ល្បឿន​លឿន នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២២​ខែមីនា​នេះ
04, Mar 2019 , 12:19 pm        
រូបភាព
រូបពីក្រសួងសា​ធារណ​ការ និងដឹក​​ជញ្ជូន
រូបពីក្រសួងសា​ធារណ​ការ និងដឹក​​ជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជូនដំណឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ នឹងត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២២​ខែមីនា ឆាប់​ខាងមុខនេះ​។


​ផ្លូវ​នេះ​មាន​ប្រវែង ១៩០​គីឡូម៉ែត្រ និង​ទទឹង ២៤,៥​ម៉ែត្រ ដែល​ត្រូវ​សាងសង់​ជា​ពីរ​គន្លង​ទៅ ពីរ​គន្លង​មក​។ ផ្លូវ Express way ដែល​ត​ភ្ជាប់​ទៅ​តំបន់ឆ្នេរ​កម្ពុ​ជាមួយនេះ ជា​ប្រភេទ​ផ្លូវ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ និង​ថ្ម​លាយ​កៅស៊ូ (ATB) ១២ សង់ទីម៉ែត្រ​។​
 
​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវបាន​ខណ្ឌ​ដោយ​សួនច្បារ​នៅ​កណ្ដាល​ទ្រូងផ្លូវ និង​មាន​របាំង​អម​សងខាង​ផ្លូវ​ការពារ​សត្វ និង​មនុស្ស​ឆ្លងកាត់ និង​មាន​កន្លែង​ឈប់​សម្រាប់​ដែលមាន​លក្ខណៈ​ងាយស្រួល មិន​បង្ក​ការកកស្ទះ​។​
 
​គម្រោង​នេះ​នឹង​ចំណាយ​ថវិកា​ប្រមាណ ១៩០០​លាន​ដុល្លារ និង​ប្រើ​ពេលវេលា ៤៨​ខែ​ដើម្បី​បញ្ចប់​ការស្ថាបនា​ផ្លូវ​។ នេះ​ជា​គម្រោង​ដែល​វិនិយោគ​ដោយ​ភាគី​ចិន ដែល​ត្រូវបាន​ចុះហត្ថលេខា​រួចរាល់​នាពេល​កន្លងមក​។ ក្រសួង​បាន​កាស​ថា នេះ​ជា​គម្រោង BOT ដែល​ក្រុមហ៊ុន​វិនិយោគ​នឹង​សាងសង់ ហើយ​ប្រតិបត្តិការ រួច​ផ្ទេរ​មក​រដ្ឋាភិបាល​។​
 
​ខាងក្រោម​នេះ​ជា​គំរូ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​៖ 






Tag:
 ផ្លូវ​ល្បឿន​លឿន
© រក្សាសិទ្ធិដោយ thmeythmey.com