ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
សំណាងអាក្រក់បាត់ទូរស័ព្ទ តែលាភសំណាងឈ្នះរង្វាន់ម៉ូតូពី Huawei
04, Mar 2019 ,
3:37 pm
រូបភាព
×
ដោយ:
ភ្នំពេញ ថ្ងៃទី៤ មីនា ឆ្នាំ២០១៩៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីចាប់រង្វាន់លើកទី ២ សម្រាប់ប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 ។ កម្មវិធីចាប់រង្វាន់លើកទី 2 នេះ ជាការចាប់រង្វាន់ ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ 2 រង្វាន់ ដែលធ្វើឡើងនៅផ្សារទំនើប SORYACenterPoint ជាន់ផ្ទាល់ដី ដោយមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ Huawei និង MYTV ។ ក្នុងពិធីនោះ ក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei, Yako Technology អ្នកចែកចាយ ទូរសព្ទ Huawei ផ្លូវការស្របច្បាប់តែមួយគត់, តំណាង HGB Group, SORYA Center Point និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្នុងការចាប់រង្វាន់នេះ ក្រុមហ៊ុនបានទាក់ទងទៅអ្នកឈ្នះ ក្នុងពេលកំពុងផ្សាយផ្ទាល់តែម្តង។ អ្នកឈ្នះរង្វាន់ម៉ូតូ បានទៅលើលោក អ៊ុក សិរីធរ រស់នៅទីក្រុងភ្នំពេញ។ លោកបាននិយាយជាមួយក្តីរីករាយថា ទូរស័ព្ទដែលលោកបានទិញនោះ ត្រូវបានចោលួចបាត់ទៅហើយ ទាំងដែលលោកមិនទាន់បានប្រើបានប៉ុន្មានផង។ ប៉ុន្តែឥឡូវនេះ សំណាងអាក្រក់នោះ បានក្លាយជាលាភសំណាងដ៏ធំ ដែលលោកបានឈ្នះម៉ូតូ Zoomer X មួយគ្រឿង ពីការចាប់រង្វាន់របស់ក្រុមហ៊ុន Huawei។ រីឯអ្នកឈ្នះរង្វាន់ទូរទស្សន៍ 43 អ៊ីញ ទីមួយ បានទៅលើឈ្មោះ ចាប់ថន រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអង្គរមាស និងមួយរូបទៀតគឺ ឈ្មោះធីតា ក៏រស់នៅទីក្រុងភ្នំពេញ ទិញទូរស័ព្ទពីហាងអាម៉ី (ស៊ីវអេង 2)។
ក្រៅពីការចាប់រង្វាន់លើកទីពីរនេះ ក្រុមហ៊ុនក៏បានយកម៉ូតូ ទៅប្រគល់ជូនអ្នកស្រី សាម មុនីរ៉ែន ដែលជាអ្នកឈ្នះកាលពីការចាប់ឆ្នោតលើកទីមួយដល់ផ្ទះតែម្តង។
លើសពីនេះទៅទៀត ក្រុមហ៊ុន ក៏បានអញ្ជើញអ្នកឈ្នះពីររូប ដែលបានឈ្នះរង្វាន់ទូរទស្សន៍ កាលពីការចាប់រង្វាន់លើកទីមួយ មកទទួលរង្វាន់ផងដែរ។អ្នកឈ្នះទីមួយគឺ អ្នកនាង អ៊ីម នារតី មកពីខេត្តក្រចេះ។ អ្នកនាងបានលើកឡើងថា នេះជាលើកដំបូងនៅក្នុងឆាកជិវីតហើយ ដែលអ្នកនាងបានឈ្នះរង្វាន់បែបនេះ។ អ្នកនាង ពិតជាសប្បាយរីករាយខ្លាំងមែនទែនដែលបានឈ្នះទូរទស្សន៍ 43 អ៊ីញ មួយគ្រឿងនេះ។
ចំណែក លោក ផល ដែលឈ្នះទូរទស្សន៍មួយគ្រឿងកាលពីការចាប់រង្វាន់លើកទីមួយ បាននិយាយថា លោកជាអ្នកគាំទ្រស្មាតហ្វូន Huawei តាំងពីយូរមកហើយ លោកបានប្រើតាំងពីម៉ូដែល nova2 Lite មកម្ល៉េះ ហើយទូរសព្ទដែលលោកបានទិញ និងឈ្នះរង្វាន់នេះ គឺលោកបានទិញជាកាដូឲ្យកូនស្រីដែលទើបប្រលងជាប់ ហើយលោកក៏ទើបតែឈ្នះរង្វាន់ជាលើកទីមួយដូចគ្នាដែរ។
ដើម្បីមានឱកាសឈ្នះរង្វាន់ដូចពួកគាត់ អ្នកគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 រហូតដល់ថ្ងៃទី២៧ ខែមេសា ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។
ការចាប់រង្វាន់លើកទី ៣ នឹងធ្វើឡើងថ្ងៃ ១៥ មីនា និង លើកទី ៤ ថ្ងៃ ២៩ ខែមីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X ១រង្វាន់ និងទូរទស្សន៍ Smart TV ៣ រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ ។ ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី ៣ ខែឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និងFacebook Page របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង 3 ម៉ឺន 4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។
អ្នកឈ្នះបន្ទាប់អាចក្លាយជារូបអ្នក! នៅចាំអីទៀត! តោះទៅទិញស្មាតហ្វូន Huawei អេ 7 nova 3 Lite nova 3i ឫ nova3 ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei ដែលកំពុងវាយលុកប្រកួតប្រជែង និងដណ្តើមទីផ្សារខ្លាំងនាពេលបច្ចុប្បន្ន គឺ Huawei អេ 7 មានតម្លៃត្រឹមតែ $189 nova3 Lite តម្លៃ $259 nova3i តម្លៃ $299 nova3តម្លៃ$469 និងថ្មីៗនេះកាន់តែកើនកំដៅទីផ្សារនោះគឺ Huawei អេ5s តម្លៃត្រឹម 159$។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់
Website:
https://consumer.huawei.com/kh/
Facebook: Huawei Mobile (
https://bit.ly/2ePDMSq
)
Youtube Channel:
https://bit.ly/2wTMMJL
Instagram:
https://www.instagram.com/huaweimobilekh/
៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
5 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម