ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
Tiger Street Football Festival 2019៖ ក្រុម TN Kandal“A” ដឹកដៃជើងខ្លាំង៣ក្រុមទៀត ទៅកាន់វគ្គផ្តាច់ព្រ័ត្រ
04, Mar 2019 ,
4:27 pm
រូបភាព
×
ដោយ:
ខេត្តកណ្តាល៖ ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញកីឡាករ៤ក្រុមទៀត នៅមណ្ឌលខេត្តកណ្តាល ដើម្បីទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រពឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី១៦ និងទី១៧ ខែមីនានេះ។ ក្រុម TN Kandal “A” នៅតែរក្សាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះលើក្រុម SERV “A” ៣ ទល់ ២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែមីនា នៅមណ្ឌលទី៨ នាសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការប្រកួតមាន៤៦ក្រុម។
សម្រាប់ក្រុម TN Kandal “A” មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល ដោយយកឈ្នះក្រុម Blue Moon “A” លទ្ធផល ៥ទល់២ និងក្រុម SERV “A” យកឈ្នះក្រុមព្រែកប្រាកីឡា “A” លទ្ធផល ៤ទល់៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំពោះផ្តាច់ព្រ័ត្រក្រុម TN Kandal “A” យកឈ្នះលើក្រុម SERV “A” ៣ទល់២ ហើយក្រុមព្រែកប្រាកីឡា “A” ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុម Blue Moon “A” លទ្ធផល ៣ទល់២ ។
ចំពោះរង្វាន់ក្រុមជើងឯក មណ្ឌលកណ្តាល គឺក្រុម TN Kandal “A” ទទួលបានប្រាក់រង្វាន់១,០០០ដុល្លារ។ ក្រុមជើងឯករង គឺក្រុម SERV “A” ទទួលប្រាក់រង្វាន់៧០០ដុល្លារ។ ក្រុមចំណាត់ថ្នាក់លេខ៣ គឺក្រុមព្រែកប្រាកីឡា “A”ប្រាក់រង្វាន់៣៥០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៤ Blue Moon “A” ទទួលបានប្រាក់រង្វាន់១៥០ដុល្លារ។
ដោយឡែកមណ្ឌលខេត្តកណ្តាល ដែលជាមណ្ឌលទី៨នេះ គណៈកម្មាធិការរៀបចំការប្រកួតយក៤ក្រុម ដើម្បីទៅចូលរួមការប្រកួតវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាសជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។
បន្ទាប់ពីការប្រកួតបានបញ្ចប់ ក៏មានការប្រគំតន្ត្រីដ៏អស្ចារ្យនាពេលរាត្រីផងដែរ ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជា រួមមាន លោក ព្រាប សុវត្ថិ,អ្នកនាង ពេជ្រ សោភា, លោក នី រតនា,កញ្ញា ឈិន ម៉ានិច,កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ តារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹង ជាបទញាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅក្រុងតាខ្មៅសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញខាងមុខឆាកតន្ត្រី។
ស្រាបៀថៃហ្គ័រ ជាស្រាបៀដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ១៩៣២នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេសនៅទូទាំងពិភពលោក។ ស្រាបៀថៃហ្គ័រ ឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយ ផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀថៃហ្គ័រ៖
www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម