អត្ថបទពាណិជ្ជកម្ម
បច្ចេកវិទ្យា 10x Lowless Zoom របស់ OPPO មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ល្បីៗ​ចំនួន​៧
05, Mar 2019 , 12:14 pm        
រូបភាព
ដោយ:
​ក្រោយពី​កម្មវិធី  Mobile World Congress 2019  ដែល​រៀបចំ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ បានបញ្ចប់ មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន បាន​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន​ទូរស័ព្ទដៃ ដែល​ទទួលបាន​ពានរង្វាន់​ច្រើន និង​ទាក់ទាញ​ជាងគេ​នោះ  គឺជា​ទូរស័ព្ទដៃ​ដែលមាន​បំពាក់​បច្ចេកវិទ្យា​ថតរូប ZOOM មិន​បែក​គុណភាព​រូបភាព​។ លោកអ្នក​ប្រហែលជា​នៅចាំ​ហើយ​ណា តើ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​មួយណា ដែល​បាន​បំពេញតម្រូវការ​នេះ ដល់​អ្នកប្រើប្រាស់ និង​បង្ក​ការភ្ញាក់ផ្អើល​នៅក្នុង​កម្មវិធី MWC 2019 នាពេលនោះ​។

​មាន​ស្ថាប័ន​ព័ត៌មាន និង​ស្ថាប័ន​សា​ម៉ី​រង្វាន់​ចំនួន​៧ បាន​ឲ្យ​ដឹងថា ពួកគេ​បានសម្រេច​ប្រគល់​ពានរង្វាន់ Best Phone of MWC 2019 award ឲ្យ​ទៅ​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ដោយ​ពួកគេ​បាន​ចាប់អារម្មណ៍​មកលើ​បច្ចេកវិទ្យា 10X Lowless Zoom ​។

​ពានរង្វាន់​ទាំងនោះ រួមមាន​ពានរង្វាន់​ទី​១ មកពី​ស្ថាប័ន The Verge ដោយ​ស្ថាប័ន​នេះ បានផ្តល់​ពានរង្វាន់​ផ្នែក Best Zoom ឲ្យ​ទៅ​ក្រុមហ៊ុន OPPO ព្រោះតែ​ពួកគេ​បានឃើញ​ច្បាស់ ពី​សមត្ថភាព​ដ៏​ឆ្លាត​វៃ​នៃ​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ ដែល​បាន​ចូលរួម​ក្នុងការ​ដោះស្រាយ​បញ្ហា​ពង្រីក​រូបភាព ពេល​ថតរូប​ភាគល្អិត ឬ នៅ​ខ្ពស់​មិន​បែក​គុណភាព​រូប ក្នុង​កម្រិត​ពី​១៦​មី​លី​ម៉ែត្រ ទៅ​កម្រិត​១៦០​មី​លី​ម៉ែត្រ​យ៉ាងច្បាស់​ល្អ​។​



​ពានរង្វាន់​ទី​២ ទទួលបាន​ពី​ស្ថាប័ន ANDROID AUTHURITY ថា​ជា​ស្មា​ត​ហ្វូ​ន ដែលមាន​បំពាក់​កាមេរ៉ា​ក្រោយ​៣​គ្រាប់ ដោយ​កាមេរ៉ា​មាន​មុខងារ​សំខាន់ មាន​ទំហំ​ដល់​ទៅ 48 MP និង Ultra-Wide ទំហំ​16MP ដែលមាន Len Zoom 10X កាន់តែ​ទាក់ទាញ​។ ពានរង្វាន់​ទី​៣ គឺ​ទទួលបាន​ពី​ស្ថាប័ន Pocket-Lint ថា​ជា​ស្មា​ត​ហ្វូ​ន​ដែលមាន Len កាន់តែ​តូច តែ​គុណភាព​ពង្រីក​រូបភាព​កាន់តែ​ល្អ និង ច្បាស់​។

​ទី​៤ ទទួលបាន​ពី​ស្ថាប័ន Mashable ដោយ​ស្ថាប័ន​នេះ​បាន​ឲ្យ​ដឹងថា ស្មា​ត​ហ្វូ​ន​ដែល​OPPO បានដាក់​ឲ្យ​សាកល្បង​នេះ គឺ​ពិតជា​អស្ចារ្យ​ណាស់ នៅពេលដែល​ពួកគេ​ពង្រីក​រូបភាព​កាន់​កាន់តែ​កៀក នោះ​គុណភាព​វា​កាន់តែច្បាស់​ល្អ​។ ទី​៥ គឺជា​ការទទួលស្គាល់​ពី​ស្ថាប័ន Stuff ដែល​បាន​ឲ្យ​ដឹងថា​បច្ចេកវិទ្យា Zoom ដែល​បំពាក់​លើ​ស្មា​ត​ហ្វូ​ន​គំរូ​បស់ OPPO នេះ ត្រូវបាន​គេ​រចនា​ឡើង​ដោយ​ផ្សារភ្ជាប់​គ្នា រវាង​កាមេរ៉ា​សំខាន់​ក្នុង Len ជាមួយនឹង​តួ​ទូរស័ព្ទ​តែម្តង ដើម្បី​ទប់ទល់​នឹង​ភាព​រង្គើរ ឬ​ប្រឆាំងនឹង​ភាព​រញ្ជួយ​នានា​ពេល​ថតរូប​។ និង​ទី​៦ បច្ចេកវិទ្យា​នេះ ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន Photography Now ដែល​ស្ថាប័ន​នេះ បាន​ទទួលស្គាល់ថា​បច្ចេក​វិទ្យា 10X Lowless Zoom របស់ OPPO បានរៀបចំ​ឡើង​មាន​លក្ខណៈ          ពិសេស​ជាមួយនឹង​ការ Zoom ផ្ទៃ​កាត់​មុខដាច់​ល្អ ដូចជា​ការឆ្លងកាត់​ក​ញ្ច​ក់ Len ដ៏​ថ្លា​ដូច្នោះ​ដែរ​។

​ពានរង្វាន់​ទី​៧​គឺ​ក្រុមហ៊ុន OPPO  បានទទួល​ស្គាល់​ពី​ស្ថាប័ន The Jakarta Post ដោយ​ពួកគេ​បាន​រកឃើញថា ក្នុង​ស្មា​ត​ហ្វូ​ន​នេះ ក្រុមហ៊ុន​បាន​បំពាក់ Len ចំនូ​ន​៣​ស្រទាប់​សំខាន់ ក្នុង​កែវ​កាមេរ៉ា​តែមួយ ដូចជា Ultra-Wide , Angle Len, Telephoto Len​។

​ដូច្នេះ​យើងទាំងអស់គ្នា មានតែ​រង់ចាំ​មើលថា​តើ​ទូរស័ព្ទ​អ្វី ដែល​OPPO​ជ្រើស​យកមក​បំពាក់​នូវ​បច្ចេកវិទ្យា 10X Lowless Zoom នេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)




© រក្សាសិទ្ធិដោយ thmeythmey.com