ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
អាជ្ញាកណ្តាលកម្ពុជានឹងមានវត្តមានកាត់ក្តីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពិភពលោក
05, Mar 2019 ,
8:39 pm
រូបភាព
លោក ប៊ូ ជុំសេរី ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត១
×
ដោយ:
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោកអះអាងថា អាជ្ញាកណ្តាលចៅក្រមកម្ពុជានឹងមានវត្តមានចូលរួមកាត់សេចក្តីក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកនៅកម្ពុជានាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩។ ការអះអាងបែបនេះ បន្ទាប់ពីលោកមើលឃើញពីការរីកចម្រើនរបស់ពួកគេក្រោយទទួលបានការបណ្តុះបណ្តាលវគ្គអាជ្ញាកណ្តាលចៅក្រមក្រោមបទឧទ្ទេសរបស់លោក។ ជាមួយគ្នានេះ លោក ជំរុញឲ្យអាជ្ញាកណ្តាលចៅក្រមកម្ពុជាខិតខំរៀនភាសាអង់គ្លេស ឬបារាំង ដើម្បីវិវត្តខ្លួនឲ្យក្លាយជាអាជ្ញាកណ្តាលចៅក្រមអន្តរជាតិកម្រិតអាស៊ាន អាស៊ី និងពិភពលោក។
លោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក បានបញ្ជាក់ថា នឹងមានអាជ្ញាកណ្តាលចៅក្រមខ្មែរមួយចំនួនចូលរួមកាត់សេចក្តីលើវិញ្ញាសាវាយយកពិន្ទុ នាការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅអំឡុងខែវិច្ឆិកា ខាងមុខនេះ។ ការបញ្ជាក់បែបនេះរបស់លោក Claude Azema ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាចៅក្រមកម្រិត១វគ្គ២ ក្រោមបទឧទ្ទេសរបស់លោកកាលពីពេលថ្មីៗ។
កីឡាការិនី ស៊្រាង សុរ៉ាឃីម ពេលទទួលវិញ្ញាបនបត្រពីលោក Claude Azema
ជាមួយការសរសើរពីភាពរីកចម្រើនផ្នែកសមត្ថភាពនិងចំណេះដឹង ប្រធានសហព័ន្ធប៉េតង់ពិភពលោករូបនេះ ជំរុញឲ្យសិក្ខាកាមទាំងអស់ខិតខំពង្រឹងចំណេះដឹងផ្នែកភាសាអង់គ្លេសនិងបារាំងបន្ថែម ដើម្បីប្រែក្លាយជាអាជ្ញាកណ្តាលចៅក្រមកម្រិតអន្តរជាតិនាថ្ងៃអនាគត។ ព្រោះអាជ្ញាកណ្តាលឬចៅក្រមអន្តរជាតិ ត្រូវទាមទារឲ្យយល់ដឹងពីក្បួនច្បាប់នៃការប្រកួត និងមានចំណេះដឹងផ្នែកភាសាបរទេស។
លោក Claude Azema ពេលប្រគល់វិញ្ញាបនបត្រដល់កីឡាការិនី ឃួន យ៉ារី ក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត១
លោក Claude Azema បានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសង្កេតឃើញថា សិក្ខាកាមកម្ពុជាមានការរីកចម្រើនចំណេះដឹងផ្នែកអាជ្ញាកណ្តាលចៅក្រម ប៉ុន្តែយើងគួររៀនភាសាអង់គ្លេស និងភាសាបារាំងបន្ថែម ដើម្បីបង្កើនចំណេះដឹងនិងសមត្ថភាពក្នុងការវិវត្តខ្លួនឲ្យក្លាយជាអាជ្ញាកណ្តាលចៅក្រមអន្តរជាតិកម្រិតអាស៊ាន អាស៊ី និងកម្រិតពិភពលោក»។
លោក Claude Azema លើកបង្ហាញវិញ្ញាបនបត្រក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមកម្រិត១
គ្រូឧទ្ទេសរូបនេះបានបន្ថែមថា មុនថ្ងៃប្រកួតលោកនឹងមកកម្ពុជាម្តងទៀត ដើម្បីពន្យល់បន្ថែមដល់អាជ្ញាកណ្តាលចៅក្រមកម្ពុជាពីបច្ចេកទេសនិងរបៀបចាប់កំហុស និងត្រួតពិនិត្យការប្រកួត។ «ខ្ញុំអាចនឹងជួបអ្នកទាំងអស់គ្នាម្តងទៀតក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ហើយក្នុងចំណោមពួកយើងនឹងមានអ្នកខ្លះ ត្រូវបានជ្រើសរើសឲ្យធ្វើជាអាជ្ញាកណ្តាលក្នុងការត្រួតពិនិត្យលើការប្រកួតវាយយកពិន្ទុ ហើយខ្ញុំនឹងមកមុនការប្រកួត ដើម្បីពន្យល់បន្ថែមដល់ពួកយើង»។ នេះជាការលើកឡើងរបស់លោក Claude Azema។
នាថ្ងៃអនាគត កម្ពុជានឹងមានសមត្ថភាពអាចបង្កើតគណៈកម្មការបណ្តុះបណ្តាល វាយតម្លៃ និងចេញវិញ្ញាបនបត្រដោយខ្លួនឯងដល់សិក្ខាកាម។ នេះជាការបង្ហាញក្តីរំពឹងរបស់ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោកខាងលើ។
កីឡាការិនី ស្រ៊ាង សុរ៉ាឃីម សិក្ខាកាមមួយរូបក្នុងចំណោមសិក្ខាកាមទាំង៣០រូបខាងលើបាននិយាយថា ក្រោយទទួលបានការបណ្តុះបណ្តាលពីលោក Claude Azema នាងទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងច្បាប់នៃការប្រកួត។ នាងរៀបរាប់ដូច្នេះថា៖«ទោះបីយើងមិនមែនជាអាជ្ញាកណ្តាលអាជីព ក៏យើងអាចរៀនដើម្បីយល់ដឹងពីក្បួនច្បាប់នៃការប្រកួត។ ព្រោះលោក Claude Azema បានបង្រៀនពួកយើងពីរបៀបត្រួតពិនិត្យ និងក្បួនច្បាប់នៃការប្រកួត ដែលធ្វើឲ្យយើងជាកីឡាករយល់កាន់តែច្បាស់ពីច្បាប់នៃការប្រកួត»។
នេះជាលើកទី២ហើយ ដែល សុរ៉ាឃីម ទទួលបានការបណ្តុះបណ្តាលពីរបៀបធ្វើជាអាជ្ញាកណ្តាលចៅក្រមពីអ្នកជំនាញជនជាតិបារាំងរូបនេះ។ ទោះបីមិនគម្រោងចង់ធ្វើជាអាជ្ញាកណ្តាលចៅក្រមនៅថ្ងៃអនាគតក៏ដោយ តែកីឡាការិនីវ័យ២០ឆ្នាំរូបនេះយល់ថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់នាង ព្រោះជួយឲ្យនាងអាចចៀសផុតពីកំហុសឆ្គងក្នុងការប្រកួត ដែលអាចកើតឡើងដោយអចេតនាណាមួយ។ «សម្រាប់ខ្ញុំទៅថ្ងៃខាងមុខមិនទាន់ដឹងយ៉ាងម៉េចនោះទេ តែបច្ចុប្បន្នខ្ញុំជាកីឡាករ ដូច្នេះការចូលរៀននេះ គឺដើម្បីឲ្យយល់ដឹងពីក្បួនច្បាប់នៃប្រកួត ហើយក្នុងនាមយើងជាកីឡាករយើងត្រូវដឹងឲ្យបានច្រើនពីច្បាប់នៃការប្រកួត ព្រោះវាអាចជួយឲ្យចៀសផុតពីការបង្កើតកំហុសច្រើនក្នុងការប្រកួត»។ នេះជាការបន្ថែមរបស់ សុរ៉ាឃីម។
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាបានអះអាងថា នៅលើពិភពលោកគ្មានប្រទេសណាមានវាសនាដូចកម្ពុជានោះទេ ដែលបានលោក Claude Azema ធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលចៅក្រមពីរឆ្នាំជាប់គ្នាបែបនេះ។ គួរបញ្ជាក់ថា មុនធ្វើជាគ្រូឧទ្ទេសក្នុងវគ្គនេះ លោក Claude Azema ធ្លាប់ធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបែបរបស់កម្ពុជាម្តងរួចមកហើយកាលពីឆ្នាំមុខ។
សូមឲ្យលោកគ្រូ និងអ្នកគ្រូទាំងអស់បន្តការខិតខំប្រឹងប្រែង ព្រោះយើងមិនត្រឹមតែសម្រួចលើបច្ចេកទេសរកមេដាយប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ត្រូវការមន្ត្រីបច្ចេកទេស ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗដែរ ពិសេសការប្រកួតជើងឯកពិភពលោកដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ»។ នេះជាការជំរុញរបស់លោក ប៊ូ ជុំសេរី។
ក្នុងថ្ងៃជាមួយគ្នានោះដែរ សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ក៏បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប៉េតង់មួយវគ្គទៀតផងដែរ ដោយមានសិក្ខាកាមចូលរួមចំនួន៣២នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមបទឧទ្ទេសរបស់លោក Victor Nataf នាយកបច្ចេកទេសនៃប្រធានសហព័ន្ធកីឡាប៉េតង់អន្តរជាតិ។
ការបើកវគ្គពីរព្រមគ្នានេះ គឺដើម្បីពង្រឹងសមត្ថភាពអាជ្ញាកណ្តាលចៅក្រម ក៏ដូចជាគ្រូបង្វឹក សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកពិភពលោកនាវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជាឆ្នាំ២០២៣៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប៉េតង់
Claud Azema
ស្រ៊ាង សុរ៉ាឃីម
ប៊ូ ជុំសេរី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម