អត្ថបទពាណិជ្ជកម្ម
​តោះ​លេង​ហ្គេម​! ដើម្បី​ចូលរួម​កម្មវិធី Launching Event F11 Pro មកដល់​ហើយ​
06, Mar 2019 , 10:56 am        
រូបភាព
ដោយ:
នៅ​ព្រឹក​មិញ​នេះ​យើង​សង្កេតឃើញថា​នៅលើ​គេហទំព័រ (Page) ផ្លូវការ​របស់​ទូរស័ព្ទ OPPO បាន​បង្ហោះ​រូបភាព​វីដេអូ​ខ្លី​មួយ ដោយបាន​ប្រកាស​ពី​ការចូលរួម​លេង​ហ្គេម Online ដើម្បី​ទទួលបាន​ឱកាស​ចូល​រូ​ម​កម្មវិធី Launching Event F11 Pro  សម្រាប់​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ស៊េរី F11 Pro ដ៏​ថ្មីស្រឡាង​នឹង​មកដល់​ប្រទេស​កម្ពុជា​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។ លោកអ្នក​អាច​ចូលទៅ​មើល​ក្នុង Page ផ្លូវការ​នោះបាន គឺ​ពួកគេ​បានបញ្ជាក់​ច្បាស់​ថា នឹងមាន​ការជ្រើសរើស Fan របស់ OPPO ចំនួន​៥​នាក់ ដើម្បី​ចូលរួម​ជាមួយនឹង​កម្ម​វិធី Launching Event សម្រាប់​ស្វាគមន៍​ទូរស័ព្ទ F11 Pro ដែល​នឹង​បង្ហាញ​រូបរាង​ពិតប្រាកដ​ក្នុងប្រទេស​កម្ពុជា​។​

​សម្រាប់​អ្នក​ដែល​ឈ្នះ​ទាំង​៥​រូប អាចមាន​ឱកាស​បាន​ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Sokha Hotel ចំនួន​មួយ​យប់ និង​អាច​ជួប​ជាមួយនឹង​កំពូល​តារាចំរៀង​ល្បីៗ​ក្នុងប្រទេស​កម្ពុជា រួមទាំង​មានឱកាស​បាន​សាកល្បង​សមត្ថភាព​ពិតប្រាកដ​របស់​ទូរស័ព្ទ F11 Pro មុនគេ​បង្អស់ ។ ជាពិសេស​ពួកគេ​អាច​រីករាយ​ជាមួយនឹង​ការទទួល​ទាន​អាហារ​ឆ្ងាញ់ៗ ទាំងអស់គ្នា​ថែមទៀត​ផង​។ កម្មវិធី​នេះ​ផ្តល់ឱកាស​សម្រាប់តែ​អ្នក​ដែល​បាន Shared រូបភាព​វីដេអូ​ខ្លី​របស់​ក្រុមហ៊ុន OPPO ឲ្យ​បាន​ត្រឹមត្រូវ ទៅតាម​ល​ក្ខ័​ខណ្ឌ​ដែល​បាន​កំណត់ដោយ​ក្រុមហ៊ុន​ប៉ុណ្ណោះ​។



​ម្យ៉ាងវិញទៀត Page ផ្លូវការ​មួយ​នេះ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នេះ ដោយបាន​បង្ហាញ​នូវ​គែម​គ្រប់​ជ្រុង​របស់​ម៉ូ​ឌែ​ល​ថ្មី F11 Pro ដ៏​សែន​ទាក់ទាញ មិន​ខុស​អ្វី​ពី​រូបភាព ដែល​ធ្លាប់បាន​បែកធ្លាយ​តាមរយៈ​ព័ត៌មាន​បរទេស​នានា ក្នុងពេល​កន្លងមក​នោះឡើយ​។  F11 Pro មាន​ចំណុច​ពិសេសៗ​ដូចជា អេក្រង់​លាត​ពេញ​6.5 FHD+  មាន​កាមេរ៉ា​ក្រោយ​ភ្លោះ​២​គ្រាប់​កម្រិត 48MP  បាន​បំពាក់​ជាមួយ បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC 3.0 និង បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ផងដែរ ។ ហើយ​អ្វី​ដែលជា​ចំណុច​ទាក់ទាញ​មួយទៀត​នោះ​គឺ​ការ​រចនា​កាមេរ៉ា​មុខ​បង្កប់ខ្លួន​នៅ​ចំណុចកណ្តាល ស្រប​ជាមួយនឹង​កាមេរ៉ា​ភ្លោះ​ក្រោយ​ទាំង​២​គ្រាប់​តែម្តង ដែល​វា​មើលទៅ​ពិតជា​មិនមាន​គូរ​ប្រដូច​មែន​។



​ដូច​លោកអ្នក​បានដឹងហើយថា​ត្រកូល F របស់ OPPO អ្នកណា​មិន​ស្គាល់ និង​មិន​ស្រលាញ់​នោះ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស៊េរី F គ្រប់​ម៉ូ​ឌែ​ល​ទាំងអស់ សុទ្ធតែ​បាន​លក់ដាច់ និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អតិថិជន​នៅក្នុង​ស្រុក និង​ក្រៅ​ស្រុក ។ នៅ​ដើមខែ​មីនា​នេះ មាន​ព័ត៌មាន​បែកធ្លាយ​ជា​បន្តបន្ទាប់​ស្តីពី​វត្តមាន F11 Pro នៅលើ​គេហទំព័រ​បរទេស​នានា​រួចមកហើយ​! ហើយ​នៅថ្ងៃនេះ ស្រាប់តែ Page ផ្លូវការ​របស់​ក្រុមហ៊ុន OPPO បានចាប់ផ្តើម​ប្តូរ Cover របស់​ពួកគេ​ជា​រូបភាព​ទូរស័ព្ទ F11 Pro នៅ​ផ្នែក​ខាងមុខ​នៃ​ទូរស័ព្ទ​លើ​ក្រោម ដោយ​ភ្ជាប់​ជាមួយនឹង​អក្សរ​នៅ​ខាងឆ្វេង​ដៃ​សរសេរថា F11 Pro 48MP Portrait ច្បាស់​ឥតខ្ចោះ​នៅ​ទី​ងងឹត ។ 



​អ្នកណាខ្លះ កំពុង​លង់​ស្រលាញ់ និង​រង់ចាំ​ស្មា​ត​ហ្វូ​ន F11 Pro ដែល​នឹង​មកដល់​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ ?  អាច​ទាយ​បានទេ​ថា​វា​អាចមាន​តម្លៃ​ប្រហាក់ប្រហែល​ប៉ុន្មាន​ដែរ​? ចុះ​គុណភាព​វា​ដូច​ស៊េរី F ជំនាន់​មុន ឬ ខ្លាំង​ជាង​ទៅ​ណ៎​? ចង់ដឹង​ណាស់ ។ តោះ​គ្នា​គេ​គ្នា​យើង​! នៅចាំ​អី​ទៀត ចូលរួម​លេង​ទាំងអស់គ្នា​ដើម្បី​ឈ្នះ​ឱកាស​ដ៏​កម្រ​នេះ ជាមួយ Launching Event F11 Pro  នាពេល​ខាងមុខនេះ ។

ព័ត៌មាន​លម្អិត សូម​លោកអ្នក​ចូលទៅ​កាន់ Page ផ្លូវការ​តាមរយៈ ៖


https://www.facebook.com

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com