អន្តរជាតិ
មហា​សេដ្ឋិនី​៖ Bettencourt Meyers មាន​ជាងគេ​លើ​លោក ខណៈ Kylie ក្មេង​ជាងគេ​លើ​លោក​
08, Mar 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
​ទស្សនា​វ​ដ្តី Forbes បាន​ស្រង់​ឈ្មោះ​មហាសេដ្ឋី​ចំនួន​២១៥៣​នាក់​សម្រាប់​បញ្ជី Billionaires, The Richest People in The World ប្រចាំឆ្នាំ​២០១៩ ដែល​ក្នុងនោះ​ស្ត្រី​មានទ្រព្យ​សម្បត្តិ​ខ្ទង់ពាន់​លាន​ដុល្លារ​អាមេរិក កើន​ដល់​២៤៣​នាក់​។


 
​អ្នកស្រី Bettencourt Meyers ចៅស្រី​បង្កើត​របស់លោក Eugene Schueller ស្ថាបនិក​ក្រុមហ៊ុន L’Oreal បាន​ក្លាយជា​ស្ត្រី​ដែលមាន​ជាងគេ​បំផុត​លើ​លោក និង​ស្ថិតនៅ​លេខ​១៥​លើ​ចំណាត់ថ្នាក់​រួម​។ អ្នកជំនួញ​បារាំង​រូបនេះ បានទទួល​មរតក​ប​ន្ត​ពី​ម្តាយ គឺ​លោកស្រី Liliane Bettencourt ដែល​ទទួលមរណភាព​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​។ 
 
​តារា​បង្ហាញ​ម៉ូត និង​អ្នកជំនួញ​អាមេរិក Kylie Jenner ក្លាយជា​ម្ចាស់​កំណត់ត្រា​មហាសេដ្ឋី​ដែលមាន​អាយុ​តិចជាងគេ​បំផុត ខណៈ​អ្នកជំនួញ​ប៉េ​រូ លោកស្រី Ana Maria Brescia Cafferata ជា​មហា​សេដ្ឋិនី​ដែលមាន​អាយុ​ច្រើនជាងគេ​បំផុត​។​

​សេដ្ឋិនី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​លើ​លោក​នៅ​ឆ្នាំ​២០១៩៖
១. Francoise Bettencourt Meyers និង​គ្រួសារ (​លេខ​១៥) ទ្រព្យ ៤៩,៣​ពាន់​លាន​ដុល្លារ​
២. Alice Walton (​លេខ​១៧) ៤៤,៤​ពាន់​លាន​ដុល្លារ​
៣. Jacqueline Mars (​លេខ​៣៣) ២៣,៩​ពាន់​លាន​ដុល្លារ​
៤. Yang Huiyan (​លេខ​៤២) ២២,១​ពាន់​លាន​ដុល្លារ​
៥. Susanne Klatten (​លេខ​៤៦) ២១​ពាន់​លាន​ដុល្លារ​
៦. Laurene Powell Jobs និង​គ្រួសារ (​លេខ​៥៤) ១៨,៦​ពាន់​លាន​ដុល្លារ​
៧. Abigail Johnson (​លេខ​៧១) ១៥,៦​ពាន់​លាន​ដុល្លារ​
៨. Iris Fontbona និង​គ្រួសារ (​លេខ​៧៤) ១៥,៤​ពាន់​លាន​ដុល្លារ​
៩. Gina Rinehart (​លេខ​៧៥) ១៥,២​ពាន់​លាន​ដុល្លារ​
១០. Kwong Siu-hing (​លេខ​៧៨) ១៥,១​ពាន់​លាន​ដុល្លារ​
 
​សេដ្ឋិនី​ក្មេង​ជាងគេ​លើ​លោក​នៅ​ឆ្នាំ​២០១៩៖
១. Kylie Jenner (​លេខ​២០៥៧) អាយុ​២១​ឆ្នាំ 
២. Alexandra Andresen (​លេខ​១៦០៥) អាយុ​២២​ឆ្នាំ​
៣. Katharina Andresen (​លេខ​១៦០៥)  អាយុ​២៣​ឆ្នាំ​
៤. Anna Kasprzak (​លេខ​២០៥៧) អាយុ​២៩​ឆ្នាំ​
៥. Angnete Kirk Thinggaard (​លេខ​៣៩៤) អាយុ​៣៥​ឆ្នាំ​
 
​សេដ្ឋិនី​ចាស់​ជាងគេ​លើ​លោក​នៅ​ឆ្នាំ​២០១៩៖
១. Ana Maria Brescia Cafferata (​លេខ​១៥១១) អាយុ​៩៤​ឆ្នាំ​
២.Martha Ford (​លេខ​១៦០៥) អាយុ​៩៣​ឆ្នាំ​
៣. Traudl Engelhorn អាយុ​៩២​ឆ្នាំ និង​គ្រួសារ (​លេខ​៥៦៨)
៤. Alice Schwartz (​លេខ​១៩៤១) អាយុ​៩២​ឆ្នាំ​
៥. Wilma Tisch (​លេខ​១៦០៥) អាយុ​៩១​ឆ្នាំ​


 

Tag:
 Forbes
  មហាសេដ្ឋី​
© រក្សាសិទ្ធិដោយ thmeythmey.com