អត្ថបទពាណិជ្ជកម្ម
Pi Pay និង​ធនាគារ RHB របស់​ម៉ាឡេស៊ី ពង្រីក​សេវា​ទូទាត់​ប្រាក់ ដោយ​ផ្តល់ជូន​ការផ្ទេរ​ប្រាក់​មិន​គិតថ្លៃ​
07, Mar 2019 , 4:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៩៖​អ្នកប្រើប្រាស់ ផាយ ផេ (Pi Pay)​ទូទាំងប្រទេស​កម្ពុជា ឥ​ទ្បូ​វ​នេះ នឹង​ទទួលបាន​វិធី​ទូទាត់​ប្រាក់​ថ្មី​មួយ​បន្ថែមទៀត ដោយ​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ជាមួយ​ធនាគារ អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank)  ដែល​ផ្តល់នូវ​ភាពងាយស្រួល និង​សុវត្ថិភាព ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។ ម្ចាស់​គណនី អ អេ​ច ប៊ី និង ផាយ ផេ អាច​ផ្ទេរប្រាក់​រវាង​កម្មវិធី​ទូរស័ព្ទ RHB Mobile Banking និង Pi Pay ដោយ​មិន​គិត​កម្រៃ​សេវា ហើយ​ព្រមទាំង​អាច​ទូទាត់​សម្រាប់​ការទិញ​ទំនិញ និង​សេវា​សកម្មភាព​ផ្សេងៗ នៅ​ហាង​ដៃគូ​របស់ ផាយ ផេ​។

​លោក ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ផាយ ផេ បាន​កត់សម្គាល់ថា​៖ «​ផាយ ផេ (Pi Pay) បាន​ក្លាយជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់ ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា ចាប់តាំងពី​ថ្ងៃ​សម្ពោធ​ជា​ផ្លូវការ នៅក្នុង​ឆ្នាំ ២០១៧ ហើយ​មាន​ពាណិជ្ជករ​ដៃគូ​ជាច្រើន​បន្ត​កើន​ទ្បើង​ជា​លំដាប់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន និង​សម្រួល​ដល់​ការទូទាត់​»​។​





​សម្រាប់​លោក ថូ​ម៉ាស ផូ​កូ​នី នេះ​គឺជា​គំរូ​ដ៏​ល្អ​មួយទៀត របស់​ក្រុមហ៊ុន ផាយ ផេ ក្នុងការ​ផ្តល់ជូន​ភាព​ងាយស្រួល និង​រហ័ស​ដល់​អ្នកប្រើប្រាស់​ក្នុងការ​ទូទាត់​លើ​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​។ លោក ថូ​ម៉ាស ផូ​កូ​នី បញ្ជាក់​ដូច្នេះ​៖«​យើង​តែងតែ​ខិតខំ​ប្រឹងប្រែង ក្នុងការ​ស្វែងរក​មធ្យោបាយ​ដ៏​ប្រសើរ សម្រាប់​អ្នកប្រើប្រាស់​ក្នុង​ការដាក់​ប្រាក់​ក្នុង​គណនី ផាយ ផេ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ ជាមួយនឹង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាច្រើន​ដូចជា ធនាគារ ABA ស្ថាបនា (Sathapana) និង អេ អឹម ខេ (AMK) និង​ដៃគូ​សហការ​ផ្សេងទៀត​នៅពេល​ខាងមុខ​។ ហើយ​យើងខ្ញុំ​ពិតជា​រំភើប ក្នុងការ​ដាក់បញ្ចូល​ធ​នាគារ អ អេ​ច ប៊ី (RHB) ដែលជា​ធនាគារ​របស់​ប្រទេស​ម៉ាឡេស៊ី ក្នុង​វិធី​ទូទាត់​ប្រាក់​»​។







​លោក Adissadikin Ali ប្រធាន​ផ្នែក​អាជីវកម្ម​អន្តរជាតិ​របស់​ធនាគា​រ RHB បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី RHB មាន​សាខា​ជាង ៣០០ ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រួមមាន​ដូចជា សិង្ហ​បុរី ថៃ វៀតណាម ឡាវ និង​ហុងកុង​។ នៅក្នុង​ប្រទេស​កម្ពុជា​វិញ ធនាគារ RHB មាន​សាខា​ចំនួន​១២ ដែល​ក្នុងនោះ​មាន ៨ សាខា នៅក្នុង​រាជធានី​ភ្នំពេញ​។







​លោក Adissadikin Ali បន្តថា​៖ «​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន ផាយ ផេ យើង​មាន​គោលបំណង​ក្នុងការ​ពង្រឹងសមត្ថភាព​ផ្នែក​ឌីជីថល​របស់​យើង នៅក្នុង​តំបន់​ឥណ្ឌូចិន និង​បង្កើត​ប្រព័ន្ធ​ត​ភ្ជាប់ សម្រាប់​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។ យើង​ពិត​ជាមាន​មោទកភាព ក្នុងការ​សហការ​ជាមួយនឹង​ដៃគូ ដែលមាន​កេរ្តិ៍ឈ្មោះ​រុងរឿង និង​ជំហរ​ដ៏​រឹងមាំ​នៅក្នុង​តំបន់​។ យើងខ្ញុំ​ជឿជាក់ថា នឹង​អាច​ផ្តល់ជូន​ដំណោះស្រាយ​ដ៏​ល្អ ប្រកបដោយ​អត្ថប្រយោជន៍​ជាច្រើន​បន្ថែមទៀត ដល់​អតិថិជន​របស់​យើង​។ បច្ចេកវិទ្យា​បាន​ជួយ​សម្រួល​ដល់​ការស្វែងរក​គំនិត​ថ្មីៗ និង​អនុញ្ញាត​ឲ្យ​យើង​ផ្តល់ជូន​ដំណោះស្រាយ និង​ការផ្តល់ជូន​កាន់តែ​ប្រសើរ​»​។







​ជាមួយនឹង​អ្នកប្រើប្រាស់​ជាង ២៥​ម៉ឺន​នាក់ និង​ការផ្ទេរ​ប្រាក់​លើសពី ១៤០​លាន​ដុល្លារ​អាមេរិក

​តាមរយៈ​កម្មវិធី ផាយ ផេ (Pi Pay) បានបង្ហាញ​ឲ្យ​ឃើញថា ផាយ ផេ បាន​ផ្លាស់ប្តូរ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​អ្នកផ្តល់​ការទូទាត់​សម្រាប់​កម្មវិធី Alipay, WeChat និង​ទ​ទូល​បាន​អាជ្ញាប័ណ្ណ​ពី UnionPay ក្រុមហ៊ុន ផាយ ផេ ក៏បាន​បង្កើន​ភាពងាយស្រួល​ក្នុងការ​ទូទាត់​សម្រាប់​ភ្ញៀវទេសចរ​រាប់លាន​នាក់ ដែល​មកកាន់​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​តំបន់​ដែលមាន​ប្រជាប្រិយភាព​ដូចជា​ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com