អត្ថបទពាណិជ្ជកម្ម
Light Up ផលិត​គ្រឿងឧបភោគ បរិភោគ និង​គ្រឿងក្រអូប​ពី​វត្ថុធាតុដើម​ក្នុងស្រុក និង​គិតពី​សុខភាព និង​គុណ​ភាពជា​ចម្បង​
08, Mar 2019 , 10:13 am        
រូបភាព
ដោយ:
​កណ្តាល​៖ ក្រុមហ៊ុន ឡាយ អាប់ (Light Up) បាន​ផលិត​នូវ​គ្រឿងឧបភោគ បរិភោគ និង​គ្រឿងក្រអូប​ប្រភេទ ជា​សាប៊ូ ពី​វត្ថុធាតុដើម​ដោយ​គិតគូ​ទៅលើ​សុខភាព និង​គុណ​ភាពជា​ចម្បង​។ ផលិត​របស់ Ligh Up បាន ទទួល ស្គាល់​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ថា​មាន​លក្ខណៈ​ស្ដង់ដារ​។ ផលិត ផល របស់ Light Up មាន ១១​មុខ ដូចជា ទឹកត្រី​,​ទឹកម្ទេស​, ទឹកសៀង​, សាប៊ូ​លាងចាន​, សាប៊ូ​បោក​ខោអាវ​ទឹក​, ទឹក​ក្រអូប​,​ចំពោះ​សាប៊ូដុំ​ដុស​មុខ និង​ខ្លួន​មាន ៣​ប្រភេទ (​ប្រភេទ​ទឹកឃ្មុំ​…) និង​ឆៃថាវ​អនាម័យ​ជាដើម​។ ផលិតផល​ទាំងអស់នេះ បាន​ចែកចាយ​នៅ​រាជធានី​-​ខេត្ត​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​។​
 
​ក្រុម ហ៊ុន Light Up មាន​ទស្សនវិស័យ​លើកស្ទួយ​ផលិតផល​ក្នុងស្រុក ព្រមទាំង​បាន​សហការ និង​ចូលរួម​ជាមួយ​ដៃគូ​នានា ក្នុង​ការផលិត និង​កែច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក ឱ្យទៅជា​ផលិត​ផលស​ម្រ​ច​ដោយបាន​ផ្តោតទៅលើ​សុខភាព និង​គុណ​ភាពជា​ចម្បង​។ បច្ចុប្បន្ន Light Up មាន​ផលិតផល​ដូចដែល​បាន​រៀបរាប់​ខាងលើ ដែលមាន​គ្រឿងឧបភោគ បរិភោគ និង​គ្រឿងក្រអូប​ប្រភេទ​ជា​សាប៊ូ​។​
 
Light Up បាន​ចុះបញ្ជី និង​ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ពី​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៦ ដែលមាន​ពីរ​ទីតាំង​ទី​១ ស្ថិតនៅ​ស្រុក​ស្អាង ខេត្តកណ្ដាល និង​ទីតាំង​មួយទៀត​ស្ថិតនៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ 


 
​ប្រធាន​ក្រុមហ៊ុន Light Up លោក អាត សុភាព បានឱ្យដឹងថា Light Up បង្កើតឡើង​ក្នុង​គោលបំណង លើកស្ទួយ​សហគ្រាស​ក្នុងស្រុក ឱ្យ​ដំណើរ​ល្អប្រសើរ​ក្នុង​បេសកម្ម Light Up ។ ជាមួយគ្នានេះដែរ ការបង្កើតឡើង មិនមែន​ស្ថិតក្នុង​ការប្រមូលផ្ដុំ​សម្រាប់​បុគ្គល​ឬ ថៅកែ​ណា​ម្នាក់​នោះទេ ប៉ុន្តែ​សហការ​រួមគ្នា​ក្នុង​ទស្សនវិស័យ​វិវឌ្ឍន៍​ទៅរក​ការរីកចម្រើន​។ 
 
​លោក អាត សុភាព បញ្ជាក់​ដូច្នេះ​ថា​៖«​ក្រុមហ៊ុន Light Up បាន​ផលិត​គ្រឿងឧបភោគ បរិភោគ និង​គ្រឿងក្រអូប​ឡើង​ពី​វត្ថុធាតុដើម មិន​បញ្ចូល​សារធាតុ​គីមី ស​ម្រ​ច​ទេ​។ វត្ថុធាតុដើម​បាន​ពី​អង្គការ សមាគមន៍ ដែល​បាន​ដាំ​ដុះ ហើយ​ចំពោះ​ការផលិត​វិញទៀត​មិន​ប្រើ​លក្ខណៈ និង​ពណ៌​ទេ​»​។​
 
​ក្នុង​ពិ​ពី​សម្ពោធ​ផលិតផល Light Up កាលពី​ថ្ងៃទី​៦ ខែមីនា នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល លោក អាត សុភាព បាន​លើក​បង្ហាញ​ពី​ផលិតផល​ក្រុមហ៊ុន​របស់ លោក ដូច្នេះ​ថា​៖«​យើង​មិន​ប្រើ​សារធាតុ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទេ ប៉ុន្តែ​យើង​ខុសពី​គេ ហើយ​បស់​ខ្មែរ​មិន ចាញ់​របស់​បរទេស​ទេ​។ ជាមួយគ្នានេះដែរ បើ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ សហការ​ចូលរួម​ប្រើប្រាស់​ផលិតផល​ខ្មែរ នោះ​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​ខ្មែរ​រីកចម្រើន​។ បើកាលណា​ការគាំទ្រ​ច្រើន នោះ​ការដាំដុះ​នឹងមាន​ច្រើន ហើយ​ការទទួល​ទិញ​ក៏​កើនឡើង​ដែរ ហើយ​ប្រាក់ចំណូល​ចូលដល់​អ្នក​ផលិត ហើយ​ជាតិ​ក៏​ចូល​ដែរ​។ ប៉ុន្តែ​ក៏មាន​ការជួប​ផល​លំបាក​ដែរ ដោយសារ​ខ្មែរ​មួយ​ចំ​នួ ន​មិន​ជួយ​គាំទ្រ​ផលិតផល​ក្នុងស្រុក​។​
 
​ប្រធាន​ក្រុមហ៊ុន​វ័យ​៣៣​ឆ្នាំ​រូបនេះ បន្តទៀតថា ផល​លំបាក​ទាំងអស់នេះ លោក​មិន​ចុះចាញ់ និង​មិន អស់សង្ឃឹម​ទេ ទោះបី​ផលិតផល​ក្នុងស្រុក​មួយចំនួន មិន​ទទួលបាន​ការគាំទ្រ​ក្ដី​។ ប៉ុន្តែ​ជា​គោលដៅ​ដែល ត្រូវ​ផ្លាស់ប្តូរ ផ្ន​ត​គំនិត​ទាំងអស់នេះ​គឺ Light Up ជា​បាត​គ្រឹះ​ហើយ​ផ្ដល់​អ្វី​ដែលជា​ការពិតទៅ​អ​ថិ​ជន​កំពុងតែ​ប្រើប្រាស់​។ ម្យ៉ាងវិញទៀត ដោយ​មិន​គិតតែ ទៅលើ​ផលចំណេញ​នោះទេ តែ​គឺ​ផ្តោតទៅលើ​សុខភាព និង​គុណ​ភាពជា​ចម្បង​។​


 
​ជាការ​ពិត ផលិតផល​ដែល​បាន​បង្កើតឡើង​មកដល់​បច្ចុប្បន្ន សម្រាប់ Light Up បាន​ចំណាយ​ខ្ទង់ ២០​ម៉ឺន​ដុល្លារ​រួចមកហើយ ហើយ​គម្រោង​ឆ្នាំ​២០២១ មាន​ខ្ត​ង់​ចំណាយ ១​លាន​ដុល្លារ​។ នេះ​ជាការ​បន្ថែម​របស់លោក លោក អាត សុភាព  ដោយ​លោក​បន្តទៀតថា ការចំណាយ​នេះ គឺ​ប្តូរ​ពី​របប​គ្រួសារ​ទៅ​សហគ្រាស​ធន់​មធ្យម និង​បន្ថែម​វត្ថុធាតុដើម ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​ដាំ​ដុះ យកមក​កែច្នៃ​ដើម្បីឱ្យ​ពួកគាត់​មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​។​
 
​ដើម្បី​បង្កើត​ផលិតផល​ទាំងអស់នេះ​ឡើង លោក អាត សុភាព បាន​ទៅ​សិក្សា​នៅ​ប្រទេស ថៃ និង​វៀតណាម ។ ក្រៅពីនេះ​ក៏​ការស្រាវជ្រាវ​ខ្លួនឯង​បន្ថែមទៀត តាម​អ៊ី​ន​ធឺ​ណឺ​ត របៀប​ធ្វើ​និង​កែច្នៃ​ចេញ​ដូច​លទ្ធផល​ពេលនេះ​។ មកដល់​ពេល នេះ​ស្នាដៃ​ដែលជា​របស់​ខ្មែរ​មិន​ចាញ់​បរទេស​ទេ ហើយ​ខេត្ត​ដែល Light Up បាន​វាយលុក​ទីផ្សារ​ដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ សៀមរាប កណ្ដាល តាកែវ ព្រះសីហនុ និង​កំពង់ស្ពឺ​។ តាម​គម្រោង Light Up នឹង​នាំទៅ​ទីផ្សារ​ប៉ែក​អឺរ៉ុប​ផងដែរ​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com