ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មិនទាន់មាន​ការគិត​គូរ​គ្រប់គ្រាន់ ឲ្យ​ស្ត្រី​ចូលក្នុង​សេដ្ឋកិច្ច សង្គម នយោបាយ​ពេញទំហឹង​
08, Mar 2019 , 10:39 pm        
រូបភាព
អ្នកស្រី លឹម សូលីន នាយិកា Oxfam ប្រចាំកម្ពុជា
អ្នកស្រី លឹម សូលីន នាយិកា Oxfam ប្រចាំកម្ពុជា
ដោយ:
​ភ្នំពេញ​៖ សព្វថ្ងៃនេះ ស្ត្រី​ចូលប្រឡូក ឬ​ចាប់​ឱកាស​ក្នុងសង្គម សេដ្ឋកិច្ច និង​នយោបាយ​កាន់តែច្រើន តែ​នៅមាន​គម្លាត​នឹង​បុរស​។ មាន​កត្តា​មួយចំនួន ដែល​ធ្វើ​ឲ្យ​ស្ត្រី​មិនទាន់​ចេញទៅ​ក្នុងសង្គម​ខាងក្រៅ​ពេញទំហឹង ដូចជា​ការសម្រេចចិត្ត​ទុក​កូនស្រី​នៅផ្ទះ ឬ​ឲ្យ​ឈប់រៀន​ជួយ​រក​ចំណូល​របស់​អាណាព្យាបាល​មួយចំនួន​ជាដើម​។



​សិស្ស​ក្រីក្រ​មួយចំនួន មិនមាន​លទ្ធភាព​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ​។ លក្ខខណ្ឌ​ការងារ​របស់​សហគ្រាស​ខ្លះ មិន​អំណោយផល​សម្រាប់​ស្ត្រី​ដែល​នឹងត្រូវ​សម្រាលកូន​ជាដើម​។ ស្ត្រី​ខ្លះ​បោះបង់​ការងារ ឬ​អាជីវកម្ម​លក់ដូរ​តូចៗ ព្រោះ​រដ្ឋ​គ្មាន​កន្លែង​សម្រាប់​មើល​ទារក​គ្រប់​ទីកន្លែង​។ កង្វះ​កិច្ច​គាំពារ​សង្គម ពិសេស​សម្រាប់​អ្នក​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​ពេលខ្លះ​ពួកគាត់​ត្រូវ​ធ្លាក់​ក្នុង​ភាពក្រីក្រ​វិញ​។ អ្នកស្រី លឹម សូ​លីន នាយិកា​អង្គការ Oxfam ប្រចាំ​កម្ពុជា ជំរុញ​ឲ្យ​អ្នកពាក់ព័ន្ធ​ត្រូវ​គិតគូរ​យ៉ាងណា​ឲ្យ​ស្ត្រី​កាន់តែ​បោះជំហាន​បាន​ប្រសើរ​ជាង​នេះ​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​អ្នកស្រី លឹម សូ​លីន នាយិកា​អង្គការ Oxfam ប្រចាំ​កម្ពុជា ដូចតទៅ​នេះ​៖




«​ប្រព័ន្ធ​សេដ្ឋកិច្ច និង​លក្ខខណ្ឌ​ការងារ​ត្រូវតែ​ពង្រីក​វិសាលភាព ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ស្ត្រី​»​។ នេះ​ជា​ប្រសាសន៍​អ្នកស្រី លឹម សូ​លីន ។ នាយិកា​អង្គការ Oxfam ប្រចាំ​កម្ពុជា​រូបនេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​កូតា​ស្ត្រី​ក្នុង​គ្រប់​វិស័យ ពិសេស​ចំនួន​ស្ត្រី​ក្នុង​ស្ថាប័ន​ដែលមាន​សិទ្ធិ​ធ្វើ​សេចក្ដីសម្រេច​ផ្សេងៗ ព្រោះថា​ស្ត្រី​នឹងចូលរួម​ឲ្យ​ការសម្រេច​ទាំងឡាយ មាន​ភាព​គ្រប់​ជ្រុងជ្រោយ​។​

​អ្នកស្រី លឹម សូ​លីន សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​យើង​ឃើញ​វិស័យ​មួយចំនួន​និយាយ​ពីប​ញ្ជ្រាប​យេនឌ័រ តែ​ពុំមាន​ទម្លាក់​ថវិកា និង​កំណត់​កូតា​ច្បាស់លាស​។ យើង​ធ្វើជា​ក់លាក់​ទើប​ជោគជ័យ មិនមែន​និយាយ​បញ្ជ្រាប​យេនឌ័រ​តែ​ម៉ាត់​ទេ បើ​អ៊ីចឹង ៥០​ឆ្នាំ​ទៀត​ក៏​នៅតែ​និយាយ​រឿងនេះ​ដែរ​»៕


Tag:
 លឹម សូ​លីន​
  យេនឌ័រ​
© រក្សាសិទ្ធិដោយ thmeythmey.com