ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រោយ​សម្រាលកូន​រួច របប​អាហារ​គួរតែ​ប្រយ័ត្ន​លើ​អ្វីខ្លះ​?​
10, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 អាហារ​ពិតជា​សំខាន់​សម្រាប់​អ្នក​ម្តាយ​ដែល​ទើបតែ​សម្រាល​រួច ព្រោះ​បើ​ពិសារ​ខុស អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំងណាស់​។ ដូចនេះ តើ​គួរតែ​ប្រយ័ត្ន​ពីអ្វី​ខ្លះទៅ​?

 
  1. ​អ្នក​គួរតែ​ពិសារ​តិច ប៉ុន្តែ​ចែកជា​ច្រើន​ពេល ទើប​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​ងាយស្រួល​រំលាយ​អាហារ​។ ដូចនេះ សុខភាព​អ្នក​ក៏​ល្អ​តាម​នោះដែរ ដោយ​ងាយស្រួល​ជាសះស្បើយ​បាន​។​
  2. ​អ្នក​មិនគួរ​ពិសារ​ប្រៃ​ឡើយ ហើយក៏​មិនអាច​ញ៉ាំ​អាហារ​ដែល​ឆៅ​ដែរ ព្រោះ​អាហារ​ទាំងពីរ​ប្រភេទ​នេះ​អាចធ្វើ​ឲ្យ​សុខភាព​អ្នក​ងាយ​ជួបនឹង​បញ្ហា​ណាស់​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​។​
  3. ​ក្នុង​រយៈពេល​កន្លះ​ខែក្រោយ​សម្រាល​រួច អ្នក​មិនគួរ​ញ៉ាំ​ត្រី និង​សាច់​ឡើយ ដោយ​គួរតែ​ពិសារ​គ្រឿងក្នុង​ឲ្យ​បាន​ច្រើន ព្រោះ​រាងកាយ​ដ៏​នឿយហត់​របស់​អ្នក​មិនអាច​ស្រូបយក​សារធាតុចិញ្ចឹម​ពី​ត្រី និង​សាច់​បានឡើយ ដោយ​អាចធ្វើ​ឲ្យ​រាងកាយ​អ្នក​រង​សម្ពាធ​ខ្លាំង​។ ដូចនេះ អ្នក​អាច​បរិភោគ​ត្រី និង​សាច់​ក្នុង​អាទិត្យ​ទី​៣​ក្រោយ​សម្រាល​រួច​។​
  4. ​អាហារ​របស់​អ្នក​គួរតែ​ពិសារ​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់ ហើយ​ខ្លាញ់​ទាប ទើប​អាច​រក្សា​សុខភាព​អ្នក​បានល្អ និង​ឆាប់​រឹងមាំ​ឡើងវិញ​។ ដូចនេះ អ្នក​គួរតែ​អនុវត្តតាម​វិធី​ទាំងឡាយ​ខាងលើ ទើប​រាងកាយ​អ្នក​ឆាប់​វិលត្រឡប់​ដូចដើម​វិញ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com