ជាតិ
សង្គមជាតិ
កម្ពុជាស្ថិតនៅ Top 10 ជាប្រទេសដែលស្វាគមន៍ និងរួសរាយដាក់ជនបរទេស រូបថត AFP
× ការសិក្សាមួយរបស់បណ្តាញជនបរទេស Expat Insider បានបង្ហាញថា កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេស Top 10 ដែលរួសរាយរាក់ទាក់ដាក់ជនបរទេស (Top 10 Most Welcoming Countries) ជាងគេលើលោក។ ការសិក្សានេះ ផ្អែកតាមទិន្នន័យពីគេហទំព័រ InterNations ដែលមានការចូលរួមផ្តល់យោបល់ពីមនុស្សប្រមាណ១៣០០០នាក់ ពី១៨៨ប្រទេស។
ក្នុងចំណោមប្រទេសចំនួន៦៥ដែលត្រូវបានសិក្សា ព័រទុយហ្គាល់ ឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាង Top 10 Most Welcoming Countries ដោយនាំមុខតៃវ៉ាន់ ម៉ិកស៊ិក កម្ពុជា បារ៉ែន កូស្តារីកា អូម៉ង់ កូឡុំប៊ី វៀតណាម និងកាណាដា។
កម្ពុជាដែលឈរនៅចំណាត់ថ្នាក់លេខ៤ក្នុងនាមជាប្រទេសរួសរាយបំផុតសម្រាប់ជនបរទេសនោះ ត្រូវបានវាយតម្លៃថា ពលរដ្ឋខ្មែរ៩២ភាគរយមានឥរិយាបទប្រកបដោយមិត្តភាពចំពោះជនបរទេស។ ជាមួយគ្នានេះ ជនបរទេសប្រមាណ៥៩ភាគរយ បានបង្កើតមិត្តភាពជាមួយពលរដ្ឋក្នុងស្រុក រីឯ២៣ភាគរយ ចង់បន្តរស់នៅកម្ពុជា។
ការសិក្សាបានបង្ហាញផងដែរថា ជនបរទេស៤នាក់ ក្នុងចំណោម៥នាក់ យល់ថា ពលរដ្ឋកម្ពុជា ពិតជាមានភាពរួសរាយរាក់ទាក់ ហើយកម្ពុជា ពិតជាទឹកដីដែលពួកគេចង់រស់នៅ និងគ្មានការភ័យខ្លាច។ ជនជាតិអូស្ត្រាលីជាច្រើនបានឃើញចំណុចវិជ្ជមានរបស់កម្ពុជា។
ការសិក្សារបស់ Expat Insider ក៏បានបង្ហាញដែរថា គូវែត បន្តនៅតែជាប្រទេសដែលមិនសូវមានការស្វាគមន៍ជនបរទេស។ ចំណែក ស្វីស និងអូទ្រីស ក៏ស្ថិតក្នុងចំណោមប្រទេសមិនសូវស្វាគមន៍ជនបរទេសផងដែរ៕
Tag:
Expat Insider
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com