ជាតិ
អធិការស្រុកសូទ្រនិគមដូរមកអធិការក្រុងសៀមរាប ឯអធិការក្រុងដូរទៅសូទ្រនិគម ខាងឆ្វេងលោក ទេព ចាន់ណា, ស្ដាំលោក ណុប សារ៉ាក់
× សៀមរាប៖ នៅរសៀលថ្ងៃទី៦ មីនា នៅអគ្គស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកម្មវិធីផ្លាស់ប្ដូរ និងតែងតាំងមុខតំណែងអធិការក្រុងសៀមរាប និងអធិការស្រុកសូត្រនិគម។ ក្នុងនោះ លោក ទេព ចាន់ណា ត្រូវបានផ្លាស់ប្ដូរពីអធិការក្រុងសៀមរាប ទៅកាន់តួនាទីជាអធិការស្រុកសូទ្រនិគម ដែលជាកន្លែងចាស់មុននឹងលោកឡើងមកក្រុងសៀមរាប។ ចំណែកលោក ណុប សារ៉ាក់ ផ្លាស់ប្ដូរពីអធិការស្រុកសូទ្រនិគម មកជាអធិការក្រុងសៀមរាប។ លោក ណុប សារ៉ាក់ ក៏ធ្លាប់ជាអតីតអធិការស្រុកវ៉ារិនផងដែរ មុនដូរទៅស្រុកសូទ្រនិគម។
គួរបញ្ជាក់ថា ពិធីតែងតាំង និងផ្លាស់ប្ដូរអធិការក្រុងសៀមរាប និងស្រុកសូទ្រនិគមនេះ ធ្វើឡើងក្រោមវត្តមានអគ្គស្នងការរងនគរបាលជាតិ នាយកឧត្តមសេនីយ៍ ប៉ែន វិបុល និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា៕
© រក្សាសិទ្ធិដោយ thmeythmey.com