ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម នឹងស្នើរដ្ឋាភិបាលបោះទុនជួយទិញកសិផលពីកសិករ
× ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មគ្រោងនឹងដាក់សំណើជូនប្រមុខរដ្ឋាភិបាល ក្នុងការបង្កើតគម្រោងមេសម្រាប់ជួយដល់កសិករពីបញ្ហាទីផ្សារ។ គម្រោងនឹងបែងចែកជាផ្នែករឹងដែលផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាឃ្លាំងស្តុក ឡសង្ងួតជាដើម និងផ្នែកទន់សំដៅឲ្យរដ្ឋទម្លាក់ទុនប្រមូលទិញកសិកផលពីកសិករ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលើកឡើងថា បើគម្រោងមេនេះទទួលបានគោលការណ៍ពីសម្ដេចនាយករដ្ឋមន្ត្រី នោះការរៀបចំលម្អិតផ្សេងទៀតនឹងត្រូវធ្វើឡើង ដែលអាចកំណត់ទីតាំងសាកល្បង និងកសិផលណាខ្លះ ដើម្បីឲ្យភ្នាក់ងាររដ្ឋចុះប្រមូលទិញ។
ខាងក្រោមនេះជាសំឡេងនៃកិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖
លោក ស៊ាង ថៃ មិនទាន់អាចបញ្ជាក់បានពីទំហំថវិកានៃគម្រោងនេះបាននៅឡើយ ដោយលោកថាផ្នែកជំនាញកំពុងរៀបចំឯកសារដាក់ទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅពេលឆាប់ៗខាងមុខនេះ មុននឹងឆ្លងទៅដល់ប្រមុខរដ្ឋាភិបាលសម្រេច៕
© រក្សាសិទ្ធិដោយ thmeythmey.com