ជាតិ
ចាប់បានរថយន្តដឹកលើសទម្ងន់ ២៤០គ្រឿងក្នុងខែកុម្ភៈ ដែលដឹកលើសពី ៥ ទៅ ៥៧តោន រូបពីក្រសួងសាធារណការ និងដឹកជញ្ជូន
× ក្នុងខែកុម្ភៈឆ្នាំនេះ រថយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ២៤០គ្រឿង ត្រូវបានចាប់ផាកពិន័យដែលសរុបទឹកប្រាក់ ៦៥៩ លានរៀល។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្រសួងបញ្ជាក់ថា ការចាប់រថយន្តដឹកលើសទម្ងន់ បានកើនឡើង ២៥គ្រឿង ធៀបនឹង ២១៥គ្រឿងក្នុងខែមករាឆ្នាំ២០១៩។ ក្នុងចំណោមរថយន្តដែលចាប់បាននេះ មានការដឹកលើសទម្ងន់ចាប់ពី ៥តោន ទៅ ៥៧តោន៕
© រក្សាសិទ្ធិដោយ thmeythmey.com