ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី បញ្ជាឲ្យរកមេខ្លោងគ្រឿងញៀននៅក្លិប Rock ឲ្យឃើញ
11, Mar 2019 , 8:10 am        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សាទរ ដែលសមត្ថកិច្ច ទើបចាត់វិធានការលើមជ្ឈមណ្ឌលកម្សាន្ត Rock ពាក់ព័ន្ធនឹងគ្រឿងញៀន នាពេលថ្មីៗនេះ ដែលក្លិបនេះ នៅជាប់នឹងសាកល​វិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ការសាទរនេះ គឺធ្វើឡើងក្នុងឱកាសដែលសម្តេចធ្វើជាអធិបតី​ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។

ក្រៅពីសាទរ ប្រមុខរដ្ឋាភិបាល ក៏ជំរុញឲ្យតុលាការនិងសមត្ថកិច្ច បន្តចំណាត់ការនិងនីតិវិធី ជាពិសេសតាមចាប់មេខ្លោង ដែលនាំគ្រឿងញៀន ចូលក្នុងក្លិបនេះ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«ស្វែងរកឲ្យឃើញមេខ្លោង ដែលនាំគ្រឿងញៀន ចូលកន្លែងនេះ មិនមែន [ចាប់] តែកម្មករទេ»។

សំឡេងនាយករដ្ឋមន្រ្តី




សូមរម្លឹកថា កម្លាំងសមត្ថកិច្ច ដែលដឹកនាំដោយលោក ស ថេត ស្នងការរាជធានីភ្នំពេញ បានចុះទៅចាប់មនុស្សជាង៣០០នាក់ ដែលសេពគ្រឿងញៀន ក្នុងក្លិប Rock កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ បន្ទាប់មក អាជ្ញាធរ ក៏សម្រេចបិទក្លិបនេះចោល៕ 


Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com