ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រកាសលុបចោលវិញនូវគម្រោងធ្វើច្បាប់ប្រហារជីវិត
11, Mar 2019 , 8:34 am        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសឡើងវិញថា កម្ពុជា មិនមានភាពចាំបាច់ ដែលត្រូវកែរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានការបង្កើតច្បាប់ប្រហារជីវិតនោះទេ។ ការប្រកាសនេះ គឺធ្វើឡើងពេលដែលសម្តេច ធ្វើជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ។

អត្ថបទទាក់ទង
 
ការលុបចោលបំណងនេះ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី ទទួលបានការផ្តល់មតិជាច្រើន ជាពិសេសពីអ្នកវិភាគនិងអ្នកច្បាប់ ដែលភាគច្រើនពួកគេ មិនចង់ឲ្យមានច្បាប់ប្រហារជីវិតនៅកម្ពុជា។ ចំណុចដែលប្រមុខរដ្ឋាភិបាល បារម្ភបំផុតនោះ គឺខ្លាចតុលាការ កាត់ទោសប្រហារជីវិតមនុស្សច្រឡំ។ 

សំឡេងប្រមុខរដ្ឋាភិបាល




សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ សម្តច ហ៊ុន សែន និងភរិយា បានចុះទៅសួរសុខទុក្ខកុមារីនិងយុវតី នៅអង្គការអាហ្វេស៊ីប ដែលកុមារីនិងយុវតីទាំងនោះ សុទ្ធតែជាជនរងគ្រោះដោយសារការរំលោភ។ ពេលនោះ ប្រមុខរដ្ឋាភិបាល ក៏ប្រកាសថា ចង់ធ្វើប្រជាមាតិ ពីការកែរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតច្បាប់ប្រហារជីវិតអ្នកដែលរំលោភកុមារី ដែលរួមមាន ជីតា រំលោភចៅ ឪពុក រំលោភកូន បង រំលោភប្អូន និង ពូ រំលោភក្មួយ៕

Tag:
 ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com