អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នក​ត្រូវ​ប្រាក់រ​ង្វាន់​ធំ ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា​
11, Mar 2019 , 10:40 am        
រូបភាព
ដោយ:
​យុវជន ជាវ ជិន ជា​អ្នករស់នៅ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ជា​អ្នកមាន​សំណាង​បាន​ត្រូវ​រង្វាន់​ធំ ទឹកប្រាក់ ១០,០០០​ដុល្លារ ពី​ក្រវិល​កំប៉ុង​ស្រា​បៀ​កម្ពុជា​។
 
​ក្រោយពី​ឈ្នះ​រង្វាន់ យុវជន​រូបនេះ បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា​ថា​នៅពេល​គាស់​កំប៉ុង ឃើញ​រង្វាន់ ១០,០០០​ដុល្លារ រូបគេ​សប្បាយ​អរ​ខ្លាំងណាស់ ព្រោះនេះ​ជា​លើក​ទី​១​ហើយ ក្នុង​ជីវិត​ដែល​ត្រូវ​រង្វាន់​ដូច្នេះ ហើយ​ជា​រង្វាន់​ទឹកប្រាក់​១០,០០០​ដុល្លារ​ថែមទៀត​។ យុវជន ជាវ ជិន បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​សប្បាយ​អរ​ខ្លាំង​តែម្តង លោត​ឱប​គ្នា​ភ័យ​ផង អរ​ផង ស្រែក​សប្បាយ មុខ​ឡើង​ពណ៌​ស្វាយ ព្រោះ​មិនដែល​ឈ្នះ​រង្វាន់​អី​ពីមុនមក​ទេ ហើយ​នេះ​រង្វាន់ 10,000 ដុល្លារ​ទៀត​។ ខ្ញុំ​សប្បាយចិត្ត​មែនទែន​! ខ្ញុំ​កំពុងតែ​ពិបាកចិត្ត រឿង​ខ្វះ​លុយ​ថ្លៃ​បណ្តា​ការ​ផង​»​។


 
​លោកស្រី គង់ កុសល នាយក​ផ្នែក​ទីផ្សារ​ស្រា​បៀ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា លោក ជាវ ជិន ជា​អ្នកឈ្នះ​រង្វាន់​ធំ គឺ​ទឹកប្រាក់ ១០,០០០​ដុល្លារ ទី​១២ ហើយ ក្នុង​ឆ្នាំ​២០១៩​នេះ ដែល​បាន​ទាក់ទង និង​កាន់​ក្រវិល​កំប៉ុង​រង្វាន់​ធំ​នេះ មក​បើកប្រាក់​ពី​ក្រុមហ៊ុន​ផ្ទាល់​។ លោកស្រី បាន​គូសបញ្ជាក់​បន្ត ដោយ​ស្នើ​ឲ្យ​អតិថិជន​ស្រា​បៀក​ម្ព​ជា​ទាំងអស់ ទាក់ទង​មកកាន់​ទូរស័ព្ទ​លេខ 067 902 902 បើ​លោក​អ្នកជា​អ្នកឈ្នះ​រង្វាន់​បន្ទាប់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com