អត្ថបទពាណិជ្ជកម្ម
Blind order F11 Pro ចាប់ពី​ថ្ងៃនេះ​ទៅ លោកអ្នក​នឹងមាន​សំណាង​ទាំងអស់គ្នា​
11, Mar 2019 , 12:01 pm        
រូបភាព
ដោយ:
​បន្ទាប់ពី​បានបង្ហាញ​ខ្លួន​កូនពៅ​ត្រកូល F11 Pro នៅតាម​បណ្តាញ​សង្គម​រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន OPPO បានប្រកាស​ព័ត៌មាន​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន ក្នុង​កម្មវិធី Blind Order F11 Pro នឹង​ទទួលបាន​ឱកាស​ពិសេសៗ មិន​ធ្លាប់មាន​ពីមុនមក​។ យោងតាម​គេហទំព័រ​ផ្លូវការ​នោះ កម្មវិធី Blind Order F11 Pro របស់​ក្រុមហ៊ុន OPPO នឹង​ផ្តល់ជូន​សំណាង​ជាពិសេស ដល់​អតិថិជន​ដែល​បាន​កម្មង់​ទុក​មុន​នូវ​ទូរ​សព្ទ F11 Pro ពី​តាម​បណ្តា​ហាង​លក់​ទូរ​សព្ទ OPPO នានា ចំនួន​១១​នាក់ ពី​ក្នុងចំណោម​អ្នក​កម្មង់​ទុក​មុន​ទូរ​សព្ទ F11 Pro ទាំងអស់ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៨ ខែមីនា​នេះ​។ ក្រុមហ៊ុន​OPPO នឹង​ប្រកាស​ឈ្មោះ​អ្នកមាន​សំណាង​ចំនួន​ម្នាក់ ជា​រៀងរាល់ថ្ងៃ នៅលើ​គេហទំព័រ​ផ្លូវការ​របស់​ស្មា​ត​ហ្វូ​ន​របស់ OPPO តែប៉ុណ្ណោះ​។
 
​អ្នក​ដែលមាន​ដែលមាន​សំណាង​ពី​កម្មវិធី​នេះ នឹងមាន​ឱកាស​បាន​ចូលរួម​ក្នុង​កម្មវិធី Launching Event F11 Pro នាពេលខាងមុខ​ដោយ​ពួកគេ​ទាំង​១១​នាក់ នឹង​ទទួល​បានការ ស្នាក់​នៅក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ចំនួន​មួយ​យប់ ការទទួល​ទាន​អាហារ​ឆ្ងាញ់​ពិសា​នៅក្នុង​កម្មវិធី Launching Event​។ លើសពីនេះ អ្នកមាន​សំណាង​ទាំង​១១​នាក់ ក៏​នឹង​ទទួលបាន​កាដូ​ជា​អាវយឺត​ដែលមាន​រូបថត​តារា​តំណាង​ក្រុមហ៊ុន OPPO និង​ហត្ថលេខា​របស់​ពួកគេ​នៅលើ​អាវ  ព្រមទាំង​អាច​ជួប​ជាមួយ កំពូល​តារាចំរៀង​ល្បីៗ​ប្រចាំ​កម្ពុជា​។ ក្រុមហ៊ុន ក៏​នឹង​ផ្តល់​ថវិការ​ចំនួន​៣០​ដុល្លារ​ក្នុងការ​ធ្វើដំណើរ ជាពិសេស​គឺ​ទទួលបាន​ទូរ​សព្ទ​ទំនើប និង​ថ្មី​ស​សន្លាង F11 Pro ប្រើប្រាស់​មុនគេ​ភ្លាមៗ​តែម្តង ជាមួយនឹង​តម្លៃ​ដែល​ពួកគេ​បាន កម្មង់​ទុក​មុន​នោះ​។ 
 
​គេហទំព័រ​ផ្លូវការ​រ​ដដែល​នោះ​ក៏បាន​បញ្ជាក់​បន្ថែមថា ទោះបី​កម្មវិធី​ជ្រើសរើស​អ្នកមាន​សំណាង​ទាំង​១១​នាក់ នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៨​ខែមីនា​មែន ប៉ុន្តែ​អតិថិជន ដែល​ស្រលាញ់​គាំទ្រ​ស្មា​ត​ហ្វូ​ន OPPO នៅតែ​អាច Blind Order F11 Pro នេះ​បាន​រហូតដល់​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៩ ដដែល គ្រាន់តែ​លោក អ្នក​មិនមាន​ឱកាស​ចូលរួម​ក​ម្ម​វិធី Launching Event F11 Pro តែប៉ុណ្ណោះ​។ 
 
​តាម​ការសង្កេត​របស់​យើង កម្មវិធី​របស់​ក្រុមហ៊ុន OPPO​លើក​នេះ  គឺមាន​អ្វី​ពិសេសៗ​សម្រាប់​អតិថិជន​របស់​ពួកគេ​អីចឹង មិន​ត្រឹមតែ​ការបង្ហាញ​ខ្លួន F11 Pro ដ៏​ស្រស់​សង្ហារ​ទាក់ទាញ​ជាមួយនឹង Camera ភ្លោះ​ខាងក្រោយ​ទំហំ 48 MP , មាន Camera បង្កប់ខ្លួន​ខាងមុខ​,​បំពាក់​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost និង​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ VOOC 3.0 ជាមួយនឹង​អេក្រង់​លាតសន្ធឹង​បំពេញចិត្ត​អ្នកប្រើប្រាស់​នោះទេ សូម្បី​មុន​កម្មវិធី Launching Event ហ្នឹង​ក៏មាន​កម្មវិធី​ប្លែក​ទៀត ដោយមាន​ការជ្រើសរើស​អ្នកមាន​សំណាង ចំនួន​១១​នាក់ ដែល​បាន​កម្មង់ F11 Pro  ថែមទៀត​។​
 
​យើង​រង់​ចាំមើល​ទាំងអស់គ្នា ថា​តើ​អ្នកណា​ជា​អ្នកមាន​សំណាង​ទាំង​១១​នាក់ ដោយ​ការជ្រើសរើស ចេញ​កម្មវិធី Blind Order F11 Pro ដែល​នឹងមាន​ឱកាស​បាន​ចូលរួម ក្នុង​កម្មវិធី Launching Event របស់​ក្រុមហ៊ុន OPPO ទៅ​ហ្ន៎​? 
 
​ប្រសិនបើ​លោកអ្នក​ចង់ដឹង បន្ថែម​ពី​កម្មវិធី​នេះ សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ OPPO គឺ https://www.facebook.com/836026053109187/posts/2331072806937830/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com