កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ទៅ​ដឹកនាំ Real Madrid សារជាថ្មី​ជាមួយនឹង​កិច្ចសន្យា​ដល់​ឆ្នាំ​២០២២
12, Mar 2019 , 12:46 am        
រូបភាព
លោក Zidane ដឹកនាំ Real Madrid ម្តងទៀតជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ២០២២។ រូបថត Real Madrid
លោក Zidane ដឹកនាំ Real Madrid ម្តងទៀតជាមួយនឹងកិច្ចសន្យាដល់ឆ្នាំ២០២២។ រូបថត Real Madrid
ដោយ: ថ្មីៗ
​គ្រូបង្វឹក​សញ្ជាតិ​បារាំង Zinedine Zidane បាន​វិល​ទៅ​ដឹកនាំ​ក្លិប Real Madrid ឡើងវិញ បន្ទាប់ពី​ចាកចេញ​ពី​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ​កាលពី​១០​ខែ​មុន​។ លោក​ត្រូវ​ជំនួស​លោក Santiago Solari ក្រោយ Real ធ្លាក់​ទម្រង់​លេង​ដ៏​ធ្ងន់ធ្ងរ​នា​រយៈ​ពេល​ចុង​ក្រោយនេះ​។​



​លោក Zidane អតីត​ខ្សែបម្រើ​វ័យ​៤៦​ឆ្នាំ បាន​ដឹកនាំ​ក្លិប​ឲ្យ​ឈ្នះ​ពាន Champions League បី​ឆ្នាំ​ជាប់ៗ​គ្នា មុនពេល​លោក​ចាកចេញ​កាលពី​ខែឧសភា ឆ្នាំមុន​។ ក្លិប​បាន​អះអាងថា លោក Zidane បាន​យល់ព្រម​ដឹកនាំ​ក្លិប​សារជាថ្មី​រហូតដល់​ឆ្នាំ​២០២២​។​

​លោក Solari ត្រូវបាន​បញ្ចប់​មុខដំណែង​ក្រោយ​ជ័យជម្នះ ៤-១ លើ Real Valladolid បន្ទាប់ពី Real Madrid ធ្លាក់​ពី Champions League ដោយសារ Ajax និង​បាន​រង​បរាជ័យ​ទាំង​ពីរលើក​ក្នុងជំនួប El Clasico ជាមួយ Barcelona ទាំង​ក្នុង La Liga និង Copa del Rey៕

Tag:
 Real Madrid
  Zinedine Zidane
© រក្សាសិទ្ធិដោយ thmeythmey.com