ជាតិ
សង្គមជាតិ
ឧកញ៉ា គិត ធាង ត្រូវ​បញ្ជូនទៅ​តុលាការ
12, Mar 2019 , 9:16 am        
រូបភាព
ឡានដែលដឹកឧកញ៉ា គិត ធាង
ឡានដែលដឹកឧកញ៉ា គិត ធាង
​កម្លាំង​សមត្ថកិច្ច បាន​ដឹក​ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប Rock ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា សាកសួរ​លោក ពី​រឿង​គ្រឿងញៀន ក្នុង​ក្លិប​របស់លោក  ដែល​ត្រូវបាន​បង្ក្រាប​នាពេល​ថ្មីៗ​នេះ​។


 
​ឧកញ៉ា គិត ធាង ត្រូវបាន​សមត្ថកិច្ច ចុះទៅ​ឃាត់ខ្លួន​នៅ​ភូមិគ្រឹះ​របស់លោក ដែល​ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩។ ការឃាត់ខ្លួនម្ចាស់ក្លិប Rock នេះ គឺធ្វើឡើងបន្ទាប់ពីមានការជំរុញពីសម្តេចនាយករដ្ឋមន្រ្តី ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១១ ខែមីនា។ 

អត្ថបទទាក់ទង


កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ កម្លាំងសមត្ថកិច្ច បានចុះទៅបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លិប Rock ទាំងយប់ ដោយចាប់បានអ្នកពាក់ព័ន្ធដល់ទៅជាង៣០០នាក់ និង រឹបអូសគ្រឿងញៀនប្រមាណ៥០គីឡូក្រាម។ ក្រោយមក សមត្ថកិច្ច ក៏សម្រេចបិទក្លិបនេះចោល។ ចំណែកមនុស្សជាង៣០០នាក់ ត្រូវបានដោះលែងស្ទើរទាំងអស់ ដោយសល់តែជាង១០នាក់ប៉ុណ្ណោះ ដែលត្រូវបានកសាងសំណុំរឿងទៅតុលាការ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com