ជាតិ
សេដ្ឋកិច្ច
ក្រសួងបង្ហាញមុខទំនិញ ៣២បន្ទាត់ពន្ធគយ សម្រាប់អ្នកចង់ស្នើនាំទៅវៀតណាមរួចពន្ធ
× ភ្នំពេញ៖ ក្រោមកិច្ចសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំនេះ កម្ពុជាទទួលបានការអនុគ្រោះពន្ធសូន្យភាគរយនូវមុខទំនិញចំនួន ៣២បន្ទាត់ពន្ធគយពីភាគីវៀតណាម សម្រាប់អនុវត្តឆ្នាំ២០១៩-២០២០។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១១ខែមីនា ផលិតករ ឬអ្នកនាំចេញពាក់ព័ន្ធនឹងមុខទំនិញ៣២បន្ទាត់ពន្ធគយនេះ ដែលចង់ទទួលបានការអនុគ្រោះ អាចស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញតាមរយៈគេហទំព័រ https://co.moc.gov.kh ។ ដោយឡែកសម្រាប់មុខទំនិញសន្លឹកថ្នាំជក់ និងអង្ករសម្រាប់អនុវត្តឆ្នាំ២០១៩ អ្នកនាំចេញអាដាក់ពាក្យស្នើសុំមកក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ-ចូលនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៨ខែមេសាឆ្នាំនេះ។
ខាងក្រោមនេះជាមុខទំនិញទាំង៣២បន្ទាត់ពន្ធគយ៖
Tag:
អនុគ្រោះពន្ធ
បន្ទាត់ពន្ធគយ
© រក្សាសិទ្ធិដោយ thmeythmey.com