ជាតិ
សង្គមជាតិ
ចៅក្រម​ស៊ើបសួរ សម្រេចឃុំឧកញ៉ា គិត ធាង ជា​បណ្តោះអាសន្ន​នៅ PJ
12, Mar 2019 , 4:45 pm        
រូបភាព
ក្រោយ​បញ្ចប់​ការសាកសួរ លោក សេង លាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​សមត្ថកិច្ច ឲ្យ​បញ្ជូន​ឧកញ៉ា គិត ធាង ម្ចាស់​ក្លិប Rock ទៅ​ឃុំ​ជា​បណ្តោះអាសន្ន នៅមន្ទីរឃុំខ្លួននៃស្នងការរាជធានីភ្នំពេញ (PJ) នាល្ងាចថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ​។


 
​សមត្ថកិច្ច បាន​ចុះទៅ​ឃាត់ខ្លួន​ឧកញ៉ា គិត ធាង នៅ​ភូមិគ្រឹះ​របស់លោក ដែល​ស្ថិតក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩​។ ការឃាត់ខ្លួន​ឧកញ៉ា​រូបនេះ គឺធ្វើឡើង​បន្ទាប់ពី​មានការ​ជំរុញ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​។ 
 
​សមត្ថកិច្ច រកឃើញ​គ្រឿងញៀន​ដល់​ទៅ​ជាង​៥0​គីឡូក្រាម​ឯណោះ នៅក្នុង​ក្លិប Rock ហើយ​យុវជន​-​យុវតី​ជាង​៣00​នាក់ ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន​។ ក្រោយមក សមត្ថកិច្ច ក៏​ដោះលែង​ក្រុមយុវជន​-​យុវតី​ទាំងនោះ​វិញ ដោយ​សល់​តែ​ជាង​១0​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​កសាង​សំណុំរឿង​ទៅ​តុលាការ​។ ចំណែក​ក្លិប​នេះ ត្រូវបាន​អាជ្ញាធរ សម្រេច​បិទ​ចោល តាំងពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២0១៩​មក​៕ 
 
 
 
 

Tag:
 ​គិត ធាង
© រក្សាសិទ្ធិដោយ thmeythmey.com