ជាតិ
សេដ្ឋកិច្ច
លោក ជេក ម៉ា ស្ងើចថា ប្រាសាទខ្មែរពិតជាអស្ចារ្យ
12, Mar 2019 , 5:43 pm        
រូបភាព
លោក ជេក ម៉ា និងអ្នកនាង អ៊ីសា រ៉ហានី អ្នកយកព័ត៌មាន ThmeyThmey ពេលដែលមហាសេដ្ឋីចិនរូបនេះ ទស្សនា​ប្រាសាទនៅសៀមរាប
លោក ជេក ម៉ា និងអ្នកនាង អ៊ីសា រ៉ហានី អ្នកយកព័ត៌មាន ThmeyThmey ពេលដែលមហាសេដ្ឋីចិនរូបនេះ ទស្សនា​ប្រាសាទនៅសៀមរាប
សៀមរាប៖ ស្ថាបនិកក្រុមហ៊ុន Alibaba លោក ជេក ម៉ា កំពុងធ្វើដំណើរកម្សាន្តនៅខេត្តសៀមរាប ដើម្បីទស្សនាតំបន់ប្រាសាទបុរាណខ្មែរ។ មហាសេដ្ឋីចិនរូបនេះ បានស្ងើចសរសើរថា ប្រាសាទបុរាណ ដែលកសាងដោយបុព្វបុរសខ្មែរ ពិតជាស្រស់ស្អាត ហើយអស្ចារ្យ។



ដំណើរ​កម្សាន្ត​របស់​ម​ហា​សេដ្ឋី​ចិន​រូបនេះ ជា​លក្ខណៈ​ឯកជន​ប៉ុណ្ណោះ​។ លោក ជេ​ក ម៉ា បាន​ចំណាយពេល​ពេញ​មួយថ្ងៃ នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​១២ មីនា​នេះ ដោយបាន​ទស្សនា​ប្រាសាទ​ជាច្រើន ដូចជា​ប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត និង​បាកាន​(​ជា​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត​)​ជាដើម​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ស្ថាបនិក​ក្រុមហ៊ុន Alibaba រូបនេះ បាន​និយាយថា​៖«​ប្រាសាទបុរាណ​ខ្មែរ ពិតជា​ស្រស់ស្អាត ហើយ​អស្ចារ្យ​!»​។​
 
​នៅពេល​សួរថា ក្រៅពី​ដំណើរ​ទស្សនា​កិច្ច​នេះ តើ​លោក​មានបំណង​បោះទុន​វិនិយោគ​ដែរ​ទេ​? ប៉ុន្តែ​លោក ជេ​ក ម៉ា បាន​គ្រវីក្បាល ដោយ​សូម​មិន​ឆ្លើយ​សំនួរ​នេះឡើយ​៕
 









































Tag:
 ជេក ម៉ា
  Alibaba
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com