ជួយ​ចែករំលែក​! “​ផ្លែ​ល្ហុង​” ល្អ​ណាស់​សម្រាប់​ស្បែក ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ជួយ​ចែករំលែក​! “​ផ្លែ​ល្ហុង​” ល្អ​ណាស់​សម្រាប់​ស្បែក ជួយ​ដោះស្រាយ​បញ្ហា​ទាំងនេះ​
14, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ល្ហុង គឺជា​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​ស្បែក​ដោះស្រាយ​បញ្ហា​ផ្សេងៗ ក៏​ព្រោះ​វា​មាន​ផ្ទុក​អង់ស៊ីម​ពិសេស​ម្យ៉ាង​ហៅថា papain​។  ហើយ​ដើម្បី​ទទួលបាន​អង់ស៊ីម​នេះ​កាន់តែច្រើន​អ្នក​គួរប្រើ​ប្រាស់​សំបក​ជាង​សាច់​នៃ​ផ្លែ​ល្ហុង​។ ក្រៅពី papain ល្ហុង​ក៏មាន​ផ្ទុក​វីតាមីន​ជាច្រើន រួមទាំង​អាស៊ីត pantothenic, ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម​ផងដែរ​។​


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ល្ហុង​ចំពោះ​ស្បែក រួមជាមួយ​វិធី​ងាយៗ​ក្នុងការ​អនុវត្ត ៖
 
១. ជួយ​ឱ្យ​ស្បែក​សបែប​ធម្មជាតិ​
 
– អ្វីដែល​អ្នកត្រូវការ គឺ​ទឹក​ក្រូចឆ្មារ​ស្រស់​ពី ៥ ទៅ ១០ ដំណក់ (​មិន​សាក​សម​សម្រាប់​ស្បែក​ស្ដើង​ឆាប់​ប្រតិកម្ម​), សំបក​ល្ហុង​ចំនួន ២ និង​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ​។​
– អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​អោយ​សព្វ​ម៉ដ្ឋ​។ បន្ទាប់មក​លាប​ម៉ាស្សា​ល្បាយ​សំបក​ល្ហុង​ប្រមាណ​ពី ១ ទៅ ២ នាទី​មិន​ត្រឹមតែ​លើ​ផ្ទៃមុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​ចំពោះ​កែងដៃ​, ដៃ និង​ជង្គង់​ផងដែរ​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​
 
២. កម្ចាត់​រោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ល្ហុង​ខ្ចី​ប៉ុន្មាន​ដុំ​អោយ​ម៉ដ្ឋ រួច​បន្ថែម​ម្សៅ​រមៀត​មួយ​ចិ​ប​ចូល​។ កូរ​លាយ​អោយ​សព្វ សឹម​លាប​ល្បាយ​លើ​កន្លែង​ដែល​អ្នក​ចង់​កម្ចាត់​រោម​ចេញ​។ ទុក​រហូតដល់​ស្ងួត សឹម​ដុស​សម្អាត​ចេញ​។ អនុវត្ត​អោយបាន​យ៉ាងហោចណាស់ ១​ដង​ក្នុង​មួយ​សប្តាហ៍​។​

៣. រក្សា​សំណើម​ស្បែក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ដុស​ផ្នែក​ខាងក្នុង​នៃ​សំបក​ល្ហុង​ទុំ​ផ្ទាល់​លើ​មុខ​នៅពេល​ព្រឹក ឬ​ពេល​ល្ងាច​មុន​ងូតទឹក​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១ ទៅ ២ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com