ក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់មួយទៀត លើល្បឿនរបស់បច្ចេកវិទ្យា 4G LTE ពីស្ថាប័ន Opensignal ។ ស្ថាប័ននេះបានប្រកាសថា Cellcard ជាម្ចាស់ពានផ្នែកបទពិសោធន៍នាំមុខគេ លើល្បឿនដោនឡូត និងអាប់ឡូត។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីស្ថាប័ន Ookla បានប្រកាសថា ក្រុមហ៊ុន Cellcard ជាម្ចាស់ជ័យលាភី លើផ្នែក Speedtest នៅប្រទេសកម្ពុជាជាផ្លូវការ។ នេះជាឆ្នាំទី២ហើយ ដែលក្រុមហ៊ុន Cellcard បានឈ្នះពានរង្វាន់ពី Opengsignal។
ពិធីប្រគល់ពានរង្វាន់ ត្រូវបានប្រកាសនៅក្នុងសន្និសីទ Mobile World Congress នៅទីក្រុងបាសេឡូណា ហើយត្រូវបានឡើងទទួលដោយ លោក គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group លោក Ian Watson នាយកប្រតិបត្តិ និង លោក Jonjon Naval នាយកផ្នែកបច្ចេកវិទ្យា។
លោក Watson បានមានប្រសាសន៍ថា ពានរង្វាន់ដែលក្រុមហ៊ុន Cellcard ឈ្នះផ្ទួនៗគ្នានេះ ជាភស្តុតាងបញ្ជាក់ពីគុណភាព នៃអ៊ីនធឺណិតទូរស័ព្ទ ដែលបានដំណើរការតាំងពីខែមករា ឆ្នាំ២០១៧។ លោកបានបន្តថា៖«ពានរង្វាន់ឯករាជ្យទាំងនេះ ត្រូវបានផ្តល់ជូនពីអ្នកជំនាញ នៅក្នុងការពិនិត្យមើល លើភាពពិតប្រាកដនៃបណ្តាញទំនាក់ទំនង ដោយផ្អែកលើការវិភាគពីបទពិសោធន៍អ្នកប្រើប្រាស់ពិតប្រាកដ ដោយពុំមានភាពផ្ទុយពីការពិតនោះទេ»។
ក្រុមហ៊ុន Cellcard ជាក្រុមហ៊ុនដែលមានបណ្តាញអ៊ីនធឺណិតទូរស័ព្ទ លឿនជាងគេនៅកម្ពុជា ហើយក្រុមហ៊ុនបានធ្វើការយ៉ាងស្វិតស្វាញ និងវិនិយោគយ៉ាងច្រើន ដើម្បីផ្តល់នូវសេវាល្អបំផុតជូនអតិថិជន។ នេះជាការបន្ថែមរបស់លោក Ian Watson ។
លោកបានបន្ថែមថា៖ «បច្ចេកវិទ្យា 4G របស់ Cellcard គឺជាជម្រើសដ៏ល្អដែលប្រទេសកម្ពុជាត្រូវការ ហើយប្រសិនបើពួកគេមិនបានសាកប្រើប្រាស់ CELLCARD នៅក្នុងតំបន់របស់ពួកគេឱ្យបានលើសពី១ឆ្នាំនោះទេ ពួកគេគួរសាកប្រើប្រាស់យើងឡើងវិញ ដើម្បីមើលថាតើមានការពង្រឹងយ៉ាងម៉េចខ្លះ»។
លោក Watsonបន្តថា៖ «ពួកយើងបន្តដឹកនាំកម្ពុជាទៅរកពិភពឌីជីថល និងពង្រឹងភាពរឹងមុំារបស់យើងនូវទូទាំងក្រុមហ៊ុន Royal Group ដើម្បីផ្តល់ជូនបេសកកម្មដ៏សំខាន់នេះ»។
អំពីពានរង្វាន់
ពានរង្វាន់ពី Opensignal សម្រាប់ «បទពិសោធន៍ល្បឿនដោនឡូត» និង «បទពិសោធន៍ល្បឿនអាប់ឡូត»
បទពិសោធន៍នៃល្បឿនដោនឡូតរបស់ Cellcard គឺ 8.3 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនដោនឡូតជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignal នូវទូទាំងប្រតិបត្តិករគ្រប់បច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖
• Smart: 7.1 Mbps
• Metfone: 2.4 Mbps
សម្រាប់បច្ចេកវិទ្យា 4G ល្បឿនដោនឡូតរបស់ Cellcardគឺ 12.2 ធៀបនឹង 9.2 របស់ Smart និង 2.9 របស់Metfone។
បទពិសោធន៍ល្បឿនបង្ហោះរបស់ Cellcard គឺ 2.4 (ដែលវាស់ទៅលើបទពិសោធន៍ល្បឿនទាញយកជាមធ្យម ដោយអ្នកប្រើប្រាស់ Opensignal នូវទូទាំងប្រតិបត្តិករលើបច្ចេកវិទ្យា 4G និង 3G) ធៀបនឹងគូប្រកួតប្រជែង៖
• Smart: 1.8 Mbps
• Metfone: 1.5 Mbps
ល្បឿនអាប់ឡូតរបស់ Cellcard សម្រាប់បច្ចេកវិទ្យា 4G មានចន្លោះប្រហោងធំ រវាង Cellcard 3.4 និង Smart 2.3 និង Metfone 2.1។
តារាងពានរង្វាន់ដ៏គួរអោយចាប់អារម្មណ៍របស់ Cellcard ចាប់តាំងពីការដាក់ឱ្យប្រើប្រាស់ បច្ចេកវិទ្យា 4G LTE ពីឆ្នាំ 2017 រួមមាន:
ខែកុម្ភៈ 2019៖ បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់រយៈពេលពីខែកក្កដា ដល់ខែធ្នូឆ្នាំ 2018។
ពានរង្វាន់ពី OpenSignal សម្រាប់«បទពិសោធន៍ល្បឿនទាញយក» និង«បទពិសោធន៍ល្បឿនបង្ហោះ» រយៈពេលពីខែតុលាដល់ខែធ្នូឆ្នាំ 2018។
ខែមករា 2019 ៖ ពានរង្វាន់ក្រុមហ៊ុនល្អបំផុតរបស់កម្ពុជាពី CMO អាស៊ី។
ខែធ្នូ 2018៖ ក្រុមហ៊ុនទូរគមនាគមន៍ដែលរីកលូតលាស់លឿនបំផុតពី Global Banking &Finance Review។
ខែវិច្ឆិកា 2018 ៖ ទូរគមនាគមន៍ដ៏ទុកចិត្តបំផុតឆ្នាំ2018 ក្នុងប្រទេសកម្ពុជាដោយ Global Brands Magazine។
ខែកញ្ញា 2018 ៖People’s Choice Award by 5G Asia (CXO Operator of the Year)។
ខែកក្កដា 2018៖ បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករា ដល់ខែមិថុនាឆ្នាំ 2018។
ខែមេសា 2018៖ បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់ខែកក្កដា ដល់ធ្នូឆ្នាំ 2017។
ខែកុម្ភៈ 2018៖ 4G ល្បឿនទាញយកសរុប និង 3G Latency ពី OpenSignal សម្រាប់អំឡុងពេលខែតុលា ដល់ធ្នូ 2017។
ខែកក្កដា 2017៖ ប្រតិបត្តិករទូរគមនាគមន៍ ដែលទុកចិត្តបំផុតរបស់កម្ពុជាដោយ IDG ASEAN។
ខែមេសា 2017៖ បណ្តាញទូរស័ព្ទចល័តលឿនបំផុតពី Ookla សម្រាប់អំឡុងខែមករា ដល់មិថុនា 2017៕
(អត្ថបទពាណិជ្ជកម្ម)