ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន តែងតាំងអភិបាលរងព្រះសីហនុថ្មីពីររូប ជំនួសអ្នកដែលដកចេញ
13, Mar 2019 , 1:30 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានចេញអនុក្រឹត្យតែងតាំងលោក លៀម សុដា និង លោក ម៉ាង ស៊ីណេត​ ជាអភិបាលរងថ្មីនៃខេត្តព្រះសីហនុ។ Fresh News អះអាងថា ស្ថាប័នខ្លួន បានទទួលអនុក្រឹត្យនេះ។

 

ការតែងតាំងនេះ គឺធ្វើឡើងបន្ទាប់ពីដកលោក ផៃ ប៊ុនវណ្ណៈ និង លោក ស៊្រុន ស៊្រន់ ចេញពីតំណែងអភិបាលរងខេត្តព្រះសហនុ កាលពីកន្លះខែមុន។

មុន​ការតែងតាំង​នេះ លោក លៀម សុ​ដា ជា​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ រីឯ​លោក ម៉ាង ស៊ី​ណេ​ត ជាម​ន្ដ្រី​គ្រប់គ្រង​រដ្ឋបាល ក្រសួងពាណិជ្ជកម្ម និង​ជា​អតីត​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​៕​


© រក្សាសិទ្ធិដោយ thmeythmey.com