ជាតិ
លោក ស៊ា​ង សុ​បញ្ញា ប្រដូច​ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ទៅនឹង​ការធ្វើ​ជំនួញ​!
13, Mar 2019 , 8:19 pm        
រូបភាព
លោក ស៊ាង សុបញ្ញា នៅលើកំពូលភ្នំឱរ៉ាល់
លោក ស៊ាង សុបញ្ញា នៅលើកំពូលភ្នំឱរ៉ាល់
​ភ្នំពេញ​៖ លោក ស៊ា​ង សុ​បញ្ញា នាយក​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន បាន​ប្រដូច​ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ទៅនឹង​ការធ្វើ​ជំនួញ ដែល​ទាមទារ​ឲ្យ​មាន​ផែនការ​ច្បាស់លាស់​, ដឹង​ពី​កម្លាំង​របស់​ខ្លួនឯង​, មានការ​ប្រយ័ត្នប្រយែង រួមទាំង​ស្មារតី​ជា​ក្រុម​។ ការអះអាង​បែបនេះ បន្ទាប់ពី​លោក សុ​បញ្ញា និង​ក្រុមការងារ បានធ្វើ​ដំណើរ​ឡើង​ភ្នំ​ឱ​រ៉ា​ល់ នៅ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ៨ មីនា​កន្លងទៅ​។


 
​ក្រោយ​ធ្វើដំណើរ​ថ្មើរជើង​អស់​រយៈពេល ២​ថ្ងៃ លើផ្លូវ​ដ៏​លំបាក​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល បានធ្វើ​ឲ្យ​លោក សុ​បញ្ញា ទទួល​នូវ​បទពិសោធ និង​ចំណេះដឹង​ថ្មី​បន្ថែមទៀត តាមរយៈ​ការតស៊ូ​ឆ្ពោះ​ទៅដល់​គោលដៅ និង​ស្មារតី​ជា​ក្រុម​។ លោក ស៊ា​ង សុ​បញ្ញា ដែលជា​នាយក​វិទ្យាស្ថាន​(CAM-ASEAN) ទទួលស្គាល់ថា ការធ្វើដំណើរ​ឡើង​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់​នេះ មិន​ខុសពី​ការធ្វើ​ជំនួញ​ឡើយ​។ លោក សុ​បញ្ញា បញ្ជាក់ថា​៖ «​មុននឹង​ឡើង​ភ្នំ គឺ​ទាមទារ​មាន​ផែនការ​ច្បាស់លាស់​, ដឹង​ពី​កម្លាំង​របស់​ខ្លួនឯង​, មានការ​ប្រយ័ត្នប្រយែង និង​ស្មារតី​ជា​ក្រុម​»​។ 


លោក ស៊ាង សុបញ្ញា នៅសមាជិកក្រុមដែលឡើងលើភ្នំឱរ៉ាល់
 
​ការធ្វើដំណើរ​ទៅដល់​កំពូលភ្នំ​ឱ​រ៉ា​ល់ កម្ពស់​១,​ស​៨១៣​ម៉ែត្រ មិនមែនជា​ការងាយស្រួល​នោះទេ ប៉ុន្តែ​លោក ស៊ា​ង សុ​បញ្ញា បានធ្វើ​ដំណើរ​ទៅដល់​គោលដៅ​ដោយ​ជោគជ័យ​។ នាយក​វិទ្យាស្ថាន (CAM-ASEAN) រូបនេះ រៀបរាប់​ពី​ចំណាប់អារម្មណ៍​ឡើង​ភ្នំ​ឱ​រ៉ា​ល់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយចិត្ត នៅពេលដែល​ខ្ញុំ​បាន​ឡើងដល់​កំពូលភ្នំ​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​អាច​ជម្នះ​នឹង​ខ្លួនឯងបាន​។ ខ្ញុំ​ចង់​ឡើង​ទៅលើ​ភ្នំ​នេះ ព្រោះ​ខ្ញុំ​ចង់​មើល​ពី​ស្ថានភាព​ជាក់ស្ដែង​»​។​


លោក ស៊ាង សុបញ្ញា នៅសមាជិកក្រុមដែលឡើងលើភ្នំឱរ៉ាល់
 
​លោក ស៊ា​ង សុ​បញ្ញា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ គួរ​តេ​ទៅលេង​ភ្នំ​ឱ​រ៉ា​ល់​ឲ្យ​បាន និង​ចូលរួម​ស្រឡាញ់​បរិស្ថាន និង​ព្រៃឈើ​។ លោក សុ​បញ្ញា បន្តថា​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ឡើងទៅ​ភ្នំ​ឱ​រ៉ា​ល់ គួរតែរៀបចំ​ឲ្យ​បានល្អ និង​មាន​ស្មារតី​ចំពោះ​ខ្លួនឯង​ឲ្យ​ច្បាស់លាស់​៕ 
 

Tag:
 ភ្នំ​ឱ​រ៉ា​ល់​
© រក្សាសិទ្ធិដោយ thmeythmey.com