កីឡាអន្តរជាតិ
អន្តរជាតិ
ពិធី​ភ្ជាប់ពាក្យ J.Lo ជាមួយ​កីឡាករ​បេ​ស្ប​ល Rodriguez ក្លាយ​ជាការ​ភ្នាល់ Online
13, Mar 2019 , 8:39 pm        
រូបភាព
​តារាចម្រៀង​ដ៏​ល្បីល្បាញ​អាមេរិក​នាង Jennifer Lopez ឬ J.Lo បានធ្វើ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ប្រុស​ដែលជា​អតីត​កីឡាករ​បេ​ស្ប​ល (Baseball) អាមេរិក លោក Alex Rodriguez​។ ពិធី​សិរី​សួរ​ស្តី​របស់​អ្នក​ទាំងពីរ​បានក្លាយ​ជា​ល្បែងភ្នាល់​តាម Online​។​

 
J.Lo ដែល​បច្ចុប្ប្ន​មាន​វ័យ​៤៩​ឆ្នាំ ធ្លាប់មាន​ប្តី​៣​នាក់​រួចមកហើយ និង​មានកូន​ប្រុស​ម្នាក់ ស្រី​ម្នាក់​ទៀតផង​។ នាង​ជា​តារា​សម្តែង និង​ជា​តារាចម្រៀង​ដែលមាន​ឈ្មោះ​ល្បី​ព្រមទាំង​រកចំណូលបាន​ច្រើន​ស​ន្ទឹ​ក​ពី​វ​ស័​យ​នេះ​ជាច្រើន​រយ​លាន​ដុល្លារ​ទាំង​ផង​។​


 
​ចំណែក​គូ​ដណ្តឹង​របស់​នាង​គឺ​លោក Rodriguez ដែលមាន​វ័យ​៤៣​ឆ្នាំ ជា​អតីត​កីឡាករ​បេ​ស្ប​ល នៃ​ក្របខណ្ឌ​លី​គ​កំពូល​អាមេរិក Major League Baseball (MLB) ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​។ ក្នុង​វិស័យ​កីឡា​ដែល​ទទួលបាន​ប្រជាប្រិយ​នៅ​អាមេរិក​នេះ Rodriguez ក៏​រកចំណូលបាន​មិន​ស្ទើរ​ដែរ​ក្នុង​ការប្រកប​អាជីព​រយៈពេល​២២​ឆ្នាំ​នៅ MLB


 
​ជា​រឿង​គួរ​ឲ្យ​ចម្លែក​ចិត្ត គ្រាន់តែ​ដំណឹង​នៃ​ការភ្ជាប់​ពាក្យ​រវាង​គូស្នេហ៍​ដែលជា​តារាចម្រៀង និង​តារា Hollywood ជាមួយ​អ្នកកីឡា​ដ៏​ល្បី​មួយរូប​ចេញ​ជា​ផ្លូវការ​នោះ ហាងឆេង​ភ្នាល់​ជុំវិញ​រឿងរ៉ាវ​របស់​អ្នក​ទាំងពីរ​ក៏បាន​ផ្ទុះឡើង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​តែម្តង​។​
 
គេហទំព័រ​ភ្នាល់​ទាំងនោះ បានចេញ​ផ្សាយ​អំពី​ហាងឆេង​ទីផ្សារ​ភ្នាល់​ទៅលើ​តម្លៃ​ច​ញ្ជា​ន​រៀបការ​របស់​ពួកគេ ក៏ដូចជា​ការ​ទស្សន៍ទាយ​ថា​កូន​ដំបូង​របស់​អ្នក​ទាំងពីរ​ស្រី​ឬ ប្រុស និង​ថ្ងៃ​រៀបការ​ជាដើម​។​
 
​ខាងក្រោម​នេះ​ជា​ហាងឆេង​ភ្នាល់​ខ្លះៗ​ជុំវិញ​អាពាហ៍ពិពាហ៍​របស់ Jennifer Lopez និង Alex Rodriguez លើ​បណ្តាញ Online៖


Tag:
 Jennifer Lopez
  Alex Rodriguez
  តារា​អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com