កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool ត្រឡប់​ទៅ​ដី Bayern Munich ខណៈ Barca ទទួល Lyon ដែល​ត្រូវការ​ឈ្នះ​រៀងខ្លួន
13, Mar 2019 , 4:49 pm        
រូបភាព
​ការប្រកួត​កាត់សេចក្តី​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champions League រវាង​ម្ចាស់ផ្ទះ Bayern Munich ទល់នឹង Liverpool និង Bacelona ត្រូវ​ទទួល​ស្វាគមន៍​ភ្ញៀវ Lyon នឹងធ្វើ​ឡើង​នៅ​រាត្រី​ថ្ងៃទី​១៣ ខែមីនា វេលា​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។ ទាំងពីរ​គូ​នេះ​សុទ្ធតែ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយនា​ជំនួប​ជើង​ទី​១​។​


 
Liverpool ត្រូវធ្វើ​ដំណើរ​ទៅ​អាល្លឺម៉ង់​ដើម្បី​ប្រជែង​គ្នា​ជាមួយ Bayern Munich ក្នុង​កីឡដ្ឋាន Allianz Arena ដើម្បី​កាត់សេចក្តី​ថា​តើ​ក្រុម​ណា​អាច​បន្តទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​។ កាលពី​ជំនួប​ជើង​ទី​១​នៅ​ទឹកដី Anfield ក្រុម​ទាំងពី​បានបញ្ចប់​ទៅដោយ​លទ្ធផល ០-០ ប៉ុណ្ណោះ​។​
 
​យ៉ាងណាក៏ដោយ​ជំនួប​នេះ​បានធ្វើ​ឲ្យ​ម្ចាស់​ការពារ​ជើងឯក​ក្របខណ្ឌ Bundesliga ក្លាយជា​ក្រុម​មានប្រៀប​ជាង​ក្រុម​របស់លោក Jurgen Klopp ដែលជា​ក្រុម​ភ្ញៀវ​។ ប្រវត្តិ​ប្រកួត​៨​លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ Bayern Munich ទទួលបាន​លទ្ធផល​ល្អ​ជាង Liverpool ដោយ​ក្នុងនោះ​ឈ្នះ​២​លើក ស្មើ​៥ និង​ចាញ់​១​លើក​។​
 
​តើ​ហង្ស​ក្រហម​អាច​ក្លាយជា​ក្រុមទី​៤​ពី​អង់គ្លេស​បន្ទាប់ពី Spurs, Manchseter United និង Manchester City ដែល​អាច​ឈានទៅ​វគ្គ​បន្ត​ដែល​ឬទេ​?
 
​ដោយឡែក​មួយគូ​ទៀត ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona ត្រូវ​តតាំង​គ្នា​ជាមួយ Lyon នៅ​យប់​នេះដែរ​។ ក្រុម​ទាំងពី​បានបញ្ចប់​ទៅដោយ​លទ្ធផល ០-០ កាលពី​ជើង​ទី​១ ដែល​ក្រុម​ពី​បា​រាំងជា​ម្ចាស់ផ្ទះ​។ តែ​សម្រាប់​ជើង​ទី​២​ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Nou Camp នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង​ដើម្បី​សម្រេច​ថា​ក្រុម​ពី​បារាំង ឬ​ពី​អេ​ស្ប៉ា​ញ​ទី​១ ដែល​អាច​បន្តទៅ​កាន់​វ​គ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​កំពូល​អឺរ៉ុប​ប្រចាំ​រដូវ​កាល ២០១៨-១៩​នេះ​។​
 
​ក្រុម​ពី​អេ​ស្ប៉ា​ញ AT-Madrid និង Real Madrid ក៏ដូចជា PSG ពី​បារាំង​សុទ្ធតែ​ហាលអាវ​អស់ហើយ​៕

Tag:
 ​បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com