ជាតិ
សេដ្ឋកិច្ច
លោក ឈាង វណ្ណា​រិ​ទ្ធ​៖ កូរ៉េខាងត្បូង នឹង​ពង្រីក​ឥទ្ធិពល​ខ្លួន​នៅ​អាស៊ាន ប៉ុន្តែ​គ្មាន​បំណង​ប្រជែង​ចិន​
14, Mar 2019 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់ទី​១៦ ខែមីនា ឆ្នាំ​២០១៩ ។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក មូ​ន ចេ​អ៊ី​ន នឹង​ផ្ដល់​ផល​វិជ្ជមាន​ច្រើន សម្រាប់​ទំនាក់ទំនង​ការទូត និង​វិស័យសេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។ នេះ​ជាការ​លើកឡើង​របស់លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឈាង វណ្ណា​រិ​ទ្ធ យល់ឃើញថា ក្រៅពី​បង្កើន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា ប្រធានាធិបតី​កូរ៉េខាងត្បូង ក៏​កំពុង​បង្ហាញ​ពី​ឆន្ទៈ​វិជ្ជមាន​ក្នុងការ​ពង្រីក​ឥទ្ធិពល​ខ្លួន ជាពិសេស​នៅក្នុង​តំបន់​អាស៊ាន តាមរយៈ​គោលនយោបាយ Southern Policy  ខ្លួន​។ ប៉ុន្តែ​កូរ៉េខាងត្បូង គ្មាន​បំណង​ប្រកួតប្រជែង​ជាមួយ​ចិន​នោះទេ​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ដូចតទៅ​៖




 
​បើ​និយាយ​ពី​ទំហំ​ពាណិជ្ជកម្ម​វិញ កម្ពុជា​និង​កូរ៉េខាងត្បូង មាន​ជាង ៩៧០​លាន​ដុល្លារ​អាមេរិក (​ជិត ១​ពាន់​លាន​ដុល្លារ​ហើយ​) កាលពី​ក្នុង​ឆ្នាំ​២០១៨  ដែល​ក្នុងនោះ​កម្ពុជា​នាំចូល​ពី​កូរ៉េខាងត្បូង​ជាង ៦០០​លាន​ដុល្លារ​អាមេរិក ហើយ​នាំចេញ​ទៅវិញ ជាង​៣០០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ តែ​យ៉ាងណា​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ កំពុង​រៀបចំ​គោលដៅ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​ដល់ ២​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២០​ខាងមុខនេះ ។​
 
​ត្រង់ចំណុច​នេះ​លោក ឈាង វណ្ណា​រិ​ទ្ធ បាន​និយាយថា មូលហេតុ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ នៅ​មិនទាន់​រីក​ធំ​ល្អ​នេះ ដោយសារ​កម្ពុជា​នៅ​កង្វះ​សមត្ថភាព​ផ្នែក Digital Economy ។ ដូច្នេះ​លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការយកចិត្ត​ទុក​ត្រង់ចំណុច​នេះ​៕

Tag:
 ឈាង វណ្ណា​រិ​ទ្ធ​
  កូរ៉េខាងត្បូង​
  កម្ពុជា​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com