ការ​សម្គាល់​អាកា​រ ​របស់​ជំងឺ​អុត​ស្វាយ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ការ​សម្គាល់​អាកា​រ ​របស់​ជំងឺ​អុត​ស្វាយ​
15, Mar 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខណៈពេលដែល​ជំងឺ​អុត​ស្វាយ​ មិនមែនជា​ជំងឺ​ដែល​កើត​ឡើងជា​ញឹកញាប់​ ដូច​​ពីមុន ប៉ុន្តែ​មនុស្ស​វ័យក្មេង និង​មនុស្ស​ធំ​ ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ នៅតែ​ប្រឈម​នឹង​វា​នៅឡើយ​ទេ​។ ជំងឺ​ដែលមាន​ភាព​ឆ្លង​ខ្លាំង​មួយ​នេះ​ បង្កឡើង​ដោយ​វីរុស Varicella Zoster​។ យ៉ាងណាមិញ សម្រាប់​វ៉ាក់សាំង​ដំបូង​សម្រាប់​ចាក់​ការពារ​ជំងឺ​នេះ ត្រូវបាន​គេ​ណែនាំ​ឲ្យ​ចាក់​នៅ​អាយុ​ពី ១២ ទៅ ១៥​ខែ និង​ទី​ពីរ​នៅ​អាយុ ៤ ទៅ ៦​ឆ្នាំ​។ 


 
​ទោះបីជា​យ៉ាងណាក៏ដោយ អា​ការធម្មតា ​នៃ​ជំងឺ​អុត​ស្វាយ​ដែល​យើង​អាច​សម្គាល់​ដឹង​យ៉ាង​ស្រួល​នោះ​មានដូចជា​៖
 
•​ ​កន្ទួល​រមាស់ ពងបែក ដែល​កើតឡើង ១០ ទៅ ២១​ថ្ងៃ​ ក្រោយពី​ប៉ះពាល់​នឹង​វីរុស​បង្ក​ជំងឺ​នេះ​រួច​។
•​ ​ពងបែក​នោះ​ច្រើនតែ​កើតឡើង​នៅ​ម្តុំ​ខ្នង​ ត្រង់​កណ្តៀតក្អម និង​ស្បែកក្បាល បន្ទាប់មក​រាលដាល​ទៅមុខ ដៃនិង​ជើង​
•​ ​ក្តៅខ្លួន​ស្ទិញៗ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com