រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​លើក​ទី​១ ពី​ស្រា​បៀ​អាន់​ឆ័​រ​
អត្ថបទពាណិជ្ជកម្ម
រកឃើញ​អ្នកឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​លើក​ទី​១ ពី​ស្រា​បៀ​អាន់​ឆ័​រ​
14, Mar 2019 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ ស្រា​បៀ​អាន់​ឆ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​លើកទីមួយ ដល់​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​១​រង្វាន់ និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន​១​រង្វាន់ ពី​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​»​។ នៅក្នុង​កម្មវិធី​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ   ក្រុមការងារ​ស្រា​បៀ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់ និង​ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។
 
​កម្មវិធី​«​ឈ្នះ​រង្វាន់​ស្រា​បៀ​និង​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ​» ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អតិថិជន​របស់​ស្រា​បៀ​អាន់​ឆ័​រ ដើម្បី​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់ របស់​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀ​អាន់​ឆ័​រ សម្រាប់​គ្រប់​កម្មវិធី​របស់ខ្លួន​។​


 
​លោក ភី​ន ផាន និង​លោក ស៊ួ​ន សុ​ផន មកពី​ខេត្តកំពង់ស្ពឺ ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​បាន​មានប្រសាសន៍ថា ពួកគាត់​តែងតែ​ផឹកស្រា​បៀ​អាន់​ឆ័​រ នៅពេល​ជួបជុំ​មិត្ត​ភ័ក្តិ​។ នៅពេល​ដឹងថា​ត្រូវ​រង្វាន់ ពួកគាត់​មាន​អារម្មណ៍​រំភើប​រីករាយ​ក្រៃលែង​។ អ្នកឈ្នះ​រង្វាន់​ធំ​ទាំង​២​នាក់​នេះ បញ្ជាក់ថា ខ្លួន​ពិត​ពិតជា​បានប្រគល់​រង្វាន់​ពិត​ដល់​ពួកគាត់​មែន​។ បន្ទាប់ពី​បានទទួល​ប្រាក់រង្វាន់​ដែល​ប្រគល់​ដោយ លោក Seong Wei Wong នាយក​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ អ្នកឈ្នះ​រង្វាន់​ទាំង​២​នាក់ បាន​សំណូមពរ​ឲ្យ​ក្រុមហ៊ុនស្រា​បៀ​អាន់​ឆ័​រ បន្ត​ប្រូ​ម៉ូ​សិន​នេះ​ទៀត​ផងដែរ​។ 


 
​ក្រៅពី​ចូលរួម​កម្មវិធី​ប្រគល់​រង្វាន់​នេះ លោក ភី​ន ផាន និង​លោក ស៊ួ​ន សុ​ផន ក៏បាន​ចូលរួម​ទស្សនា​ការប្រគំ​តន្ត្រី​របស់​ស្រា​បៀ​អាន់​ឆ័​រ នៅក្នុង​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃអាទិត្យ​ទី​១០ ខែមីនា ឆ្នាំ​២០១៩​ផងដែរ ហើយ​ពួកគាត់ ត្រូវបាន​អញ្ជើញ​ឡើងលើ​ឆាក​នៃ​កម្មវិធី​ប្រគំ​តន្ត្រី​នេះ​ផងដែរ​។​
 
​លោក ប៊ី​ន វណ្ណា​រុំ មកពី​ក្រុង​ប៉ោយប៉ែត ដែលជា​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ បាន​មានប្រសាសន៍ថា គាត់​រំភើប​រីករាយ​ក្រៃលែង នៅពេល​ដឹងថា​ត្រូវ​រង្វាន់​ពី​បៀ​អាន់​ឆ័​រ​។​


 
​កម្មវិធី​ឈ្នះ​រង្វាន់​ស្រា​បៀ និង​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ស្រា​បៀ​អាន់​ឆ័​រ ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ដំណាច់ឆ្នាំ​២០១៩​។ រាល់​ការ​ជាវ​ស្រា​បៀ​អាន់​ឆ័​រ លោកអ្នក​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ស្រា​បៀ​អាន់​ឆ័​រ​១​កំប៉ុង ១២​កំប៉ុង  ២៤ កំប៉ុង ព្រមទាំង​រង្វាន់​ទឹកប្រាក់ ១០០​ដុល្លារ ១,០០០​ដុល្លារ និង​១០,០០០​ដុល្លារ ពី​ស្រា​បៀ​អាន់​ឆ័​រ​។ ជា​រៀងរាល់ខែ ក្រុមហ៊ុន​នឹង​រៀបចំ​ពេលវេលា​ជូន​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ម៉ឺន​ដុល្លារ​ចំនួន​២​រូប និង​អ្នកឈ្នះ​រង្វាន់​ទឹកប្រាក់​១​ពាន់​ដុល្លារ​ចំនួន​២​រូប ដើម្បី​បើក​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​កា​រិ​យា ល័យ​រោងចក្រ​ស្រា​បៀ​អាន់​ឆ័​រ​។ ចំពោះ​រង្វាន់​ផ្សេងទៀត លោកអ្នក​អាច​បើក​ភ្លាម​នៅតាម​ដេប៉ូ​ចែកចាយ​ស្រា​បៀ​អាន់​ឆ័​រ​។ បញ្ជាក់​៖ ដើម្បី​បើក​រង្វាន់ លោកអ្នក​ត្រូវ​បង្ហាញ​សម្បក​កំប៉ុង និង​ក្រវិល​កំប៉ុង​ដែល​ឈ្នះ​រង្វាន់​។ 
​សូម​ប្រញាប់​ឡើង​! ជាវ​ស្រា​បៀ​អាន់​ឆ័​រ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​១ ម៉ឺន​ដុល្លារ រាល់​ខែ​។​
 
​ចំពោះ​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​យើងខ្ញុំ​តាមរយៈ​លេខ​៖ 092 333 900 / 010 833 000​។​
 
​រីករាយ​ស្រស់ថ្លា និង​ពិសា​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com