ជាតិ
រូបត្លុក
តៀមកាហ្វេថ្មីៗ៖ ពេលខ្លួនឯងបានប្រយោជន៍ ទើបនិយាយថាគេល្អ
× អាសុធីរ ប្រដៅអាសំណាងទាំងព្រឹកតែម្តងថ្ងៃនេះ រឿងអាសំណាងនិយាយគ្មានជំហរ។
អាសំណាង៖ ចៅក្រសួងអញ ចិត្តទូលាយណាស់។ គាត់ជាមនុស្ស Open-minded ហើយសាមញ្ញ។
អាសុធីរ៖ មុនអ្ហែងបានតំណែងហ្នឹង អ្ហែងរិះគន់ ចៅក្រសួងអ្ហែងតើហី? សុទ្ធតែគេមិនចេះ គេមិនកើត បក្សពួកនិយម…
អាសំណាង៖ វាទូទៅហើយអ្ហា! ត្រូវធ្វើចឹងខ្លះ ទើបរស់ស្រួលបានយូរ។
អាសុធីរ៖ ចុះអញមានថាអីណា! គ្រាន់តែជួនកាល អញឃើញមនុស្សឥឡូវ និយាយមិនសូវគិត មិនសូវទុកផ្លូវក្រោយខ្លះទេ។ ពេលមិនទាន់បានប្រយោជន៍ ស្អីក៏អាក្រក់ ស្អីក៏គេមិនល្អ។ ពេលគេឱ្យប្រយោជន៍ ដូរពាក្យនិយាយ ១៨០ដឺក្រេ។ មានអ្នកខ្លះទៀត មិនទាន់បានធ្វើការជាមួយអ្នកធំផង គ្រាន់តែបានជួបនិយាយគ្នាពីរបីម៉ាត់ ក៏តាំងវិនិច្ឆ័យថា អ្នកធំនឹងល្អអ៊ីចេះ ល្អអីចុះ។ តាមពិត ពេលមុន ជេរអ្នកធំហ្នឹងឲ្យអញស្តាប់សោះហ្នឹង។
អាសំណាង៖ ចុះចំពោះអ្ហែង តើអញអាក្រក់ ឬល្អ?
អាសុធីរ៖ ឯងល្អត្រង់អញស្តីឱ្យមិនចេះខឹង។ តែអាក្រក់ត្រង់ ពេលមានបញ្ហា បានហៅអញផឹកកាហ្វេ។
© រក្សាសិទ្ធិដោយ thmeythmey.com