ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានាធិបតី​កូរ៉េខាងត្បូង មកដល់​កម្ពុជា​ហើយ​
14, Mar 2019 , 3:24 pm        
រូបភាព
​លោក មូ​ន ចេ​អុីន  (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ បាន​មកដល់​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ​។


 
​លោក មូ​ន ចេ​អុី​ន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​។ ហើយ​លោក និង ភរិយា និង​ពិសា​បាយ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ 
 
​បន្ទាប់មក អ្នក​ទាំងពីរ នឹង​ចាប់ផ្តើម​ពិភាក្សា​​ការងារ​ជាមួយគ្នា និង​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ផងដែរ​។ ក្រៅពីនេះ អ្នក​ទាំងពីរ នឹងចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​ជាមួយគ្នា​។ 

ទស្សនកិច្ចរបស់លោក មូន នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមីនា៕ 

Tag:
 មូ​ន ចេ​អ៊ី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com