ជាតិ
នយោបាយជាតិ
លោក មូន នឹងទៅទស្សនាអង្គរវត្ត លោក មូន និង ភរិយា ពេលចុះពីយន្តហោះ
×
ក្នុងអំឡុងបំពេញទស្សនកិច្ចនៅកម្ពុជា លោក មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នឹងឆ្លៀតទៅទស្សនតាមទីកន្លែងមួយចំនួនក្នុងតំបន់អង្គរ។ នេះគឺជាការអះអាងរបស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សារា។
លោក ឡុង កុសល ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទយ៉ាងដូច្នេះថា៖«យើងពិតមានមោទនភាពណាស់ ដែលគាត់ នឹងមកទស្សនាតាមតំបន់អង្គរវត្ត។ កូរ៉េ ក៏ជាប្រទេសមួយ ដែលបានផ្តល់ជំនួយ និងជួយជួសជុលប្រាសាទយើងដែរ»។
លោក មូន បានមកដល់កម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២0១៩នេះ។ លោក នឹងចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។
លោក មូន និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមានជំនួបជាមួយគ្នា។ ក្រៅពីនេះ អ្នកទាំងពីរ នឹងចូលរួមក្នុងវេទិកាធុរកិច្ចជាមួយគ្នា។
ទស្សនកិច្ចរបស់លោក មូន នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមីនា៕
Tag:
មូន ចេអ៊ីន
ឡុង កុសល
© រក្សាសិទ្ធិដោយ thmeythmey.com