ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប៉ា សុជាតិ​វង្ស លាលែងពី​តំណាងរាស្ត្រ ទៅ​ឈរឈ្មោះ​ក្រុមប្រឹក្សា​រាជធានី​វិញ​
14, Mar 2019 , 6:21 pm        
រូបភាព



លោក ប៉ា សុជាតិ​វង្ស ​តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាប្រធានគណៈកម្មការទី១នៃរដ្ឋសភា បានលាលែងពីតំណែង ​នាពេល​ថ្មីៗ​នេះ​។ នេះ​បើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យ​រដ្ឋសភា ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩​។ 
 
​ប៉ុន្តែ លោក ឡេង ប៉េងឡុង ពុំបាន​ដឹង​ពី​មូលហេតុ​នៃ​ការលាលែង​របស់លោក ប៉ា សុជាតិ​វង្ស​ទេ​។
 
​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រាប់​សារ​ព័ត៌​មាន​ថ្មីៗ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចូល​ឈ្មោះ​លោក ប៉ា សុជាតិ​វង្ស ជា​បេក្ខជន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ខ្ញុំ​មិនទាន់ឃើញ​បញ្ជី​ឈ្មោះ​ទេ តែ​គាត់​ប្រហែលជា​ឈរ​លេខ​រៀង​ទី​១​ហើយ​»​។ 

អ្នកនាំពាក្យគ.ជ.ប រូបនេះ បន្ថែមថា អ្នកស្រី គឹម សុវណ្ណា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ នឹងក្លាយជាតំណាងរាស្រ្តជំនួសលោក ប៉ា សុជាតិវង្ស។ 

© រក្សាសិទ្ធិដោយ thmeythmey.com