ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មូន ចេអុីន ចូលគាល់ព្រះមហាក្សត្រ នៅព្រឹកនេះ
15, Mar 2019 , 8:57 am        
រូបភាព
ក្រុមយុវជននាំគ្នាកាន់រូបលោក មូន ចេអ៊ីន និងភរិយារបស់លោក និងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង
ក្រុមយុវជននាំគ្នាកាន់រូបលោក មូន ចេអ៊ីន និងភរិយារបស់លោក និងព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង



លោក មូន ចេអុីន ប្រធានាធិបតីកូរ៉េខាងត្បូង បានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង នាម៉ោង៩ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ។ ខណៈនេះ លោក មូន ចេអុីន បានចូលទៅដល់ព្រះបរមរាជវាំងហើយ។ 

លោក មូន ចេអុីន នឹងបន្តជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សាការងារ។ មានឯកសារមួយចំនួន ដែលកម្ពុជានិងកូរ៉េ ត្រូវចុះហត្ថលេខាជាមួយគ្នា ក្រោមវត្តមានរបស់លោក មូន ចេអុីន និង សម្តេច ហ៊ុន សែន។ អ្នកទាំងពីរ នឹងចូលរួមក្នុងវេទិកាធុរកិច្ចជាមួយគ្នា។

ទស្សនកិច្ចរបស់លោក មូន ចេអុីន នៅកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ មុននឹងចាកចេញពីកម្ពុជា លោក មូន ចេអុីន នឹងទៅទស្សនាប្រាសាទអង្គរវត្ត។ នេះជាលើកដំបូងហើយ ដែលលោក មូន ចេអុីន មកកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com