ជាតិ
ប្លែកៗ
បុរសម្នាក់ច្រឡំថា រថយន្តខ្លួនបាត់ តាមពិតយកទៅដាក់កន្លែងលាងសោះ
× កាលពីថ្ងៃអង្គារកន្លងមក បុរសម្នាក់នៅខេត្តព្រះសីហនុ បានយករថយន្តទៅដាក់លាង ប៉ុន្តែដោយសារការភាន់ច្រលំ គាត់បានទៅប្តឹងសមត្ថកិច្ចពីករណីបាត់រថយន្តនៅមុខផ្ទះរបស់ខ្លួន នៅពេលដែលគាត់ដល់ម៉ោងទៅយកកូនចេញពីសាលា។
ទាក់ទងនឹងករណីនេះ ការិយាល័យផ្សព្វផ្សាយអប់រំរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរៀបរាប់ថា លំអិតថា៖ «តាមពិតម្ចាស់បានយករថយន្តទៅដាក់លាង ហើយគាត់មករកស៊ីលក់ដូរធម្មតា លុះដល់ម៉ោងទៅដឹកកូនចេញពីសាលា ស្រាប់តែរកឡានមិនឃើញ ក្រោយពេល គិតមួយស្របក់ធំ ទើបដឹង ! ឥឡូវនេះ ម្ចាស់បានមកយករថយន្តពីកន្លែងលាងវិញ រួចហើយ»។
បុរសដែលម្ចាស់រថយន្ត បានទទួលស្គាល់ថា វាជាការធ្វេសប្រហែសរបស់ខ្លួន ដោយគាត់សុំការអធ្យាស្រ័យពីសមត្ថកិច្ច។ គាត់បានសរសេរយ៉ាងដូច្នេះថា៖ «សូមអរគុណលោកពូ និងសូមអធ្យាស្រ័យដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តព្រះសីហនុ នេះជាការឆ្វេសប្រហេសរបស់ខ្ញំបាទផ្ទាល់»៕
© រក្សាសិទ្ធិដោយ thmeythmey.com