អត្ថបទពាណិជ្ជកម្ម
ដឹ ភី​ហ្សា ខម​ផេ​នី សម្ពោធ​សាខា​ទី​៣២​នៅ​ផ្លូវ​វេ​ង​ស្រេង ជាមួយ​ការ​រចនា​ថ្មី និង​ផ្តល់​ពិសោធន៍​កាន់តែ​ប្លែក​ដល់​អតិថិជន​
15, Mar 2019 , 9:59 am        
រូបភាព
ដោយ:
ដឹ ភី​ហ្សា ខម​ផេ​នី វេ​ង​ស្រេង​ជា​សាខា​ថ្មី​ទី​៣២ ដែល​បាន​បើក​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១២ ខែមីនា​។ សាខា​ថ្មី​នេះ មាន​ទីតាំង​ស្ថិតនៅតាម​បណ្ដា​យ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ច្រកចូល​បុរី​ពិភពថ្មី ដែល​នឹង​ផ្តល់​ភាពងាយស្រួល​បន្ថែមទៀត​ដល់​អតិថិជន ជាពិសេស​អ្នករស់នៅ​តំបន់​វេ​ង​ស្រេង​តែម្ដង​។
 
​ជាមួយនឹង​ការ​រចនា​ថ្មី​សន្លាង ប្លែក​ពី ដឹ ភី​ហ្សា ខម​ផេ​នី ទាំងអស់ ហាង​មួយ​នេះ នឹង​នាំនូវ​បទពិសោធន៍​ថ្មីៗ​ជាច្រើន​ដល់​អតិថិជន​របស់ខ្លួន​។ នេះ​បើតាម​ប្រសាសន៍​របស់ លោក ទេព វិ​រះ ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី ខេ​ម​បូ​ឌា​។ លោក វី​រះ បាន​បន្ដថា ហាង ដឹ ភី​ហ្សា ខម​ផេ​នី មិន​ត្រឹមតែ​ផ្ដល់ជូន​នៅ​ម្ហូបអាហារ​ដ៏​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បរិ​យា​កាល​ក្នុង​ហាង និង​ជុំវិញ​ហាង​ក៏​ជាង​រឿង​សំខាន់ ដែល ដឺ ភី​ហ្សា ខម​ផេ​នី តែងតែ​យកចិត្តទុកដាក់​ខ្លាំង​។ 


 
​លោក ទេព វិ​រះ បញ្ជាក់​៖«​យើង​ធ្វើយ៉ាងណា​ឲ្យ​អតិថិជន​ដែល​ចូលមក​អង្គុយ​ក្នុង​ហាង​របស់​យើង មាន​ផាសុកភាព និង​សប្បាយរីករាយ​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន​។ អ្វីដែល​ពិសេស​មិនអាច​បំភ្លេចបាន គឺ​ពួកគាត់​ដើរ​ចេញពី​ហាង ដោយ​ទទួលបាន​នូវ​បទពិសោធន៍​ដែល​ល្អជា​ច្រើន​នៅក្នុង​ហាង ដឹ ភី​ហ្សា ខម​ផេ​នី របស់​យើង​។ ជាក់ស្ដែង​ដូចជា ហាង ដឹ ភី​ហ្សា ខម​ផេ​នី កូន​ទី​៣២ នេះ គឺជា​រចនាបទ​បែប​ថ្មី ដែល​វា​បញ្ចូល​គ្នា​រវាង​រចនាបទ​បែប​បុរាណ និង​សម័យ ជាមួយនឹង​ដើម​រុក្ខជាតិ​បៃតង​ខៀវស្រងាត់ ដែល​ធ្វើ​ឲ្យ​អតិថិជន​ទទួលបាន​នូវ​អារម្មណ៍​ថ្មី ត្រជាក់​ស្រស់ស្រាយ និង​អារម្មណ៍​បែប​ធម្មជាតិ​ជុំវិញខ្លួន​តែម្តង​»​។​


 
​ក្នុងឱកាស​បើកសម្ពោធ​ហាង​ថ្មី​នេះ ដឹ ភី​ហ្សា ខម​ផេ​នី បង្កើត​កម្មវិធី​ពិសេសៗ​ដូចជា​ចែកជូន​នំ​ភី​ហ្សា​ចំនួន ២០០​នំ ទៅ​អតិថិជន​ដែល​បានមក​មុនគេ សម្រាប់​២០០​នាក់​ដំបូង និង​ការទិញ​មួយ​ថែម​មូ​យ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​។​




 
​បច្ចុប្បន្ន ភោជនីយដ្ឋាន ដឹ ភី​ហ្សា ខម​ផេ​នី មាន​ចំនួន​៣២​ហាង​។ លោក ទេព វិ​រះ អះអាងថា ក្រុមហ៊ុន​នឹង​បន្ត​ពង្រីក​សាខា​របស់ខ្លួន​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​បង្កលក្ខណៈ​ឲ្យ​កាន់តែ​ងាយស្រួល ក្នុងការ​ទទួលទានរ​ស​ជាតិ​ដ៏​ពិសេស​ឈ្ងុយឆ្ងាញ់​។ ទន្ទឹមនឹងនោះ ដឹ ភី​ហ្សា ខម​ផេ​នី ក៏មាន​សេវាកម្ម​រហ័ស​ទាន់​ចិត្ត ដោយសារ​តែមាន​សាខា​កាន់តែច្រើន និង​នៅ​ជិត​ផ្ទះ​របស់​អតិថិជន​បំផុត​ផងដែរ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com