ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយចូលគាល់ព្រះមហាក្សត្រ លោក មូន ចេអ៊ីន បន្តជួបសម្តេច ហ៊ុន សែន
15, Mar 2019 , 11:02 am        
រូបភាព
ជំនួបរវាង សម្តេច ហ៊ុន សែន និង លោក ម៉ូន ចេអ៊ីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩
ជំនួបរវាង សម្តេច ហ៊ុន សែន និង លោក ម៉ូន ចេអ៊ីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩



លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បន្តចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិភាក្សាការងារជាមួយគ្នា ក្រោយពីលោកបានចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។

មានឯកសារមួយចំនួន ដែលកម្ពុជានិងកូរ៉េ ត្រូវចុះហត្ថលេខាជាមួយគ្នា ក្រោមវត្តមានរបស់លោក មូន ចេអ៊ីន និង សម្តេច ហ៊ុន សែន។ អ្នកទាំងពីរ ក៏នឹងចូលរួមក្នុងវេទិកាធុរកិច្ចជាមួយគ្នា។

ទស្សនកិច្ចរបស់លោក មូន ចេអ៊ីន នៅកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ មុននឹងចាកចេញពីកម្ពុជា លោក មូន ចេអ៊ីន នឹងទៅទស្សនាប្រាសាទអង្គរវត្ត។ នេះជាលើកដំបូងហើយ ដែលលោក មូន ចេអ៊ីន មកកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com