ជាតិ
សេដ្ឋកិច្ច
វៀតណាមមានទំហំវិនិយោគជាង១,៦ពាន់លានដុល្លារនៅកម្ពុជា រូបភាពបានពីទំព័រហ្វេសប៊ុក របស់ក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ប្រទេសវៀតណាម មានទំហំវិនិយោគជាង១,៦ពាន់ដុល្លារនៅកម្ពុជា។ ទំហំនេះបានស្ថិតនៅក្នុងគម្រោងវិនិយោគចំនួន៤៩គម្រោង ក្នុងខេត្តនៃតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កម្ពុជា និងវៀតណាម បានប្រឹងប្រែងទាក់ទាញវិនិយោគ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការយកពន្ធត្រួតគ្នា និងការលុបបំបាត់សារពើពន្ធទាក់ទងប្រាក់ចំណូលកាលពីឆ្នាំមុន ខណៈដែលឡាវកំពុងផ្លាស់ប្តូរទស្សនៈលើបញ្ហានេះ។
នៅក្នុងឆ្នាំ២០១៨ កម្ពុជា-វៀតណាម មានទំហំពាណិជ្ជកម្ម៤,៧ពាន់លានដុល្លារ និងប្រឹងឲ្យសម្រេច ៥ពាន់លានដុល្លារ នៅឆ្នាំ២០២០៕
Tag:
វិនិយោគ
តំបន់ត្រីកោណ
© រក្សាសិទ្ធិដោយ thmeythmey.com