កីឡាអន្តរជាតិ
អន្តរជាតិ
Paul Scholes ចុះចេញពីតំណែងគ្រូបង្វឹក Oldham Athletic ក្រោយដឹកនាំ ៣១ថ្ងៃ
× វីរបុរស Manchester United លោក Paul Scholes បានលាលែងពីតំណែងរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅ Oldham Athletic បន្ទាប់ពីដឹកនាំក្រុមនេះបានត្រឹមរយៈពេល ៣១ថ្ងៃ។
Scholes អាយុ៤៤ឆ្នាំ ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្រុម Oldham ដែលស្ថិតក្នុងក្របខណ្ឌ League Two នៃលីគបាល់ទាត់លំដាប់ទី៤អង់គ្លេសកាលពីថ្ងៃទី១២ ខែកុម្ភៈ។ ប៉ុន្តែក្រោយដឹកនាំក្នុងចំណោម ៧ប្រកួតរកជ័យជម្នះបានតែ១ដងនោះ លោកបានសម្រេចចុះចេញពីកៅអីនេះតែម្តង។
អតីតខ្សែបម្រើឆ្នើមបិសាចក្រហម និងជម្រើសជាតិអង់គ្លេសវ័យរូបនេះបានរៀបរាប់ពីការលាលែងនេះថាជា«ការសោកស្តាយបំផុតសម្រាប់លោក»។ Scholes បន្ថែមថា វាជារឿងអកុសលសម្រាប់លោក ដែលមិនអាចធ្វើដូចអ្វីដែលខ្លួនចង់បាន។
Oldham បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី១៤ ក្នុងតារាង League Two មាន៤៨ពិន្ទុក្រោយឆ្លងកាត់ការប្រកួត៣៧លើករដូវកាលនេះ៕
Tag:
បាល់ទាត់
Paul Scholes
Oldham Athletic
© រក្សាសិទ្ធិដោយ thmeythmey.com