ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក រៀល ខេមរិន្ទ្រ​ អតីតតំណាងរាស្ត្រ CNRP ដាក់ពាក្យសុំចូលធ្វើនយោបាយវិញ
16, Mar 2019 , 3:59 pm        
រូបភាព
លោក រៀល ខេមរិន្ទ្រ​ ក្លាយជាមនុស្សទីបួន​ក្នុងជួរដឹកនាំ​អតីតគណបក្ស​សង្គ្រោះជាតិ ដែល​បាន​ដាក់ពាក្យសុំសិទ្ធិ​ចូល​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អះអាងប្រាប់សារព័ត៌មាន ThmeyThmey ថា អតីតតំណាងរាស្ត្របក្ស​ប្រឆាំងរូបនេះ បាន​ដាក់ពាក្យស្នើ​កាលពី​ថ្ងៃទី​១៤ ខែមីនា។



អត្ថបទទាក់ទង





លោក រៀល ខេ​ម​រិ​ន្ទ្រ គឺជា​មនុស្ស​ទី​៤ នៃ​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី លោក ស៊ីម សុវណ្ណនី ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សូមបញ្ជាក់ថា លោក រៀល ខេ​ម​រិ​ន្ទ្រ ជា​អតីត​តំណាងរាស្ត្រ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ ក្នុងចំណោម​អតីត​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​នាក់ ដែល​ត្រូវ​តុលាការ​កំពូល ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧។

ជាមួយគ្នានេះ លោក រៀល ខេមរិន្ទ្រ ជាមនុស្សដំបូងដែលបាន​ដាក់ពាក្យស្នើសុំសិទ្ធិនយោបាយឡើងវិញ​ បន្ទាប់ពី​សម្តេច ហ៊ុន សែន បាន​ព្រមាន​បិទទ្វារ​លែង​ទទួល​ពាក្យស្នើសុំ​នៅមុន ឬ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com