អត្ថបទពាណិជ្ជកម្ម
តោះ​លេង​ហ្គេម​យក​ទឹកប្រាក់​សុទ្ធ​១០០​លាន​រៀល និង ទូរ​សព្ទ OPPO F11 Pro!
16, Mar 2019 , 4:18 pm        
រូបភាព
ដោយ:
​តោះ​អ្នកណាខ្លះ​ចូលចិត្ត​លេង​ហ្គេម​បែប Online  ? វា​ជា​សមរភូមិ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ដែល​ច្នៃ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ ការ​ស្លៀកពាក់ និង រចនា​ពណ៌​បែប​3D​យ៉ាង​ត្រជាក់​ភ្នែក សំលេង​អង្រួន​បេះដូង ដូច​ទិដ្ឋភាព​ពិតៗ គ្រាន់តែ​ឃើញ​ហើយ ចង់​លេង​ភ្លាម​តែម្តង​។  លើក​នេះ​លោកអ្នក​មិន​ត្រឹមតែ​បាន​ចូលរួម​លេង​ហ្គេម Online ជាមួយ​មិត្ត​ភ​ក្ត្រ័​របស់​លោកអ្នក​ប៉ុណ្ណឹង​ទេ ថែមទាំង​អាចមាន​ឱកាស​ឈ្នះ​ទឹកប្រាក់​សុទ្ធ​សរុប​ចំនួន ១០០,០០០,០០០​រៀល (​មួយរយ​លាន​រៀល​) បូក​ជាមួយនឹង​ទូរស័ព្ទដៃ​ម៉ាក​ល្បីៗ       របស់​ក្រុមហ៊ុន OPPO ជាច្រើន​គ្រឿង​ថែមទៀត​ផង​ផង​។ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​អ្នកឈ្នះ​នឹង​ទទួលបាន​ទូរស័ព្ទ F11 Pro ដ៏​ថ្មីស្រឡាង ដែលជា​ផលិតផល​ចុងក្រោយ សម្រាប់​ដើមឆ្នាំ​២០១៩​នេះ ពី​ក្រុមហ៊ុន OPPO  ។
 
​មូលហេតុ​អ្វី​បានជា Rules Of Survival  ជ្រើសរើស​ក្រុមហ៊ុន OPPO ជា​ដៃគូ​សហការ​ក្នុង​កម្មវិធី​លេង    ហ្គេម Online ដ៏​ធំ​សម្បើម និង ផ្លូវការ​នៅ​កម្ពុជា​នាពេលនេះ​? ជាការ​ពិតណាស់​ដូច​លោកអ្នក​ធ្លាប់​ដឹង​ស្រាប់​ហើយ​ថា ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មីៗ​របស់ OPPO គឺ ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែលមាន​ការគាំទ្រ​ខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់ ជាពិសេស​ពី​សំណាក់​អ្នក​និយម​លេង​ហ្គេម​អ៊ី​ន​ធើ​ណែ​ត​ព្រោះ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ ជា​ប្រភេទ​ទូរស័ព្ទ​កាន់​ថ្ម​បានយូរ កម្លាំង​ម៉ាស៊ីន Ram និង Rom កប់​ស៊េ​រិ​តែម្តង​។ 


 
​សម្រាប់​ម៉ូ​ឌែ​ល​កូនពៅ F11 Pro ដើមឆ្នាំ​២០១៩ នេះ​វិញ វា​មានគុណ​សម្បត្តិ​ច្រើន និង បាន Update ជាង​ម៉ូ​ឌែ​ល​មុនៗ​ទៅទៀត ដោយ​ការ​រចនា​ចេញមក​អម​ជាមួយនឹង​បច្ចេកវិទ្យា សាក​ថ្ម​ល្បឿន​លឿន VOOC ជំនាន់ 3.0 ថាមពល​ថ្ម 4000MAh សម្រាប់​អ្នកលេង​ហ្គេម​យ៉ាងណា​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ , វា​មាន​បច្ចេកវិទ្យា​ជំនួយ​ល្បឿន Hyper Boost ដែល​ធ្វើ​ឲ្យ​ការ​អូស​ហ្គេម ឬ Scroll ក្នុង​កម្មវិធី​ហ្គេម Online មិនមាន​ភាព​ទាក់ ឬ ស្ពឹក​ឡើយ​, វា​មាន Ram ទំហំ 6GB និង Rom​ទំហំ 64GB ហើយ F11 Pro ក៏បាន​រចនា​ឡើង​ដោយ​អេក្រង់​ធំ​លាត​ពេញ​ទំហំ 6.5 Inch អម​មកជា​មួយកម្រិត​បង្ហាញ​FHD+ គ្មាន​ចន្លោះ​ឆក ដូច​មុន​ដែល​កាន់តែ​ងាយស្រួល​សម្រាប់​អ្នកលេង​ហ្គេម អាច​មើលឃើញ​ពេញភ្នែក​តែម្តង ហើយ​វា​ក៏មាន​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាង ក្រោយ​ទំហំ 48MP​ដែរ ទាំងអស់នេះ​គឺជា​អ្វីដែល​អ្នក​និយម​លេង​ហ្គេម Online ជា​ក្រុម​ប្រាថ្នា​ចង់បាន​។​


 
​សូមបញ្ជាក់ថា​កម្មវិធី​ប្រកួត ប្រជែង​លេង​ហ្គេម  Rules Of Survival  នេះ​ចូលរួម​សហការ​ជាពិសេស​ដោយ ក្រុមហ៊ុន ទូរស័ព្ទ​OPPO , Cellcard, Wing , ស្ថាប័ន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា និង សមាគម​កីឡា​អូឡាំពិក​ជាតិ​កម្ពុជា​ជាដើម ចាប់ពី​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៩ ហើយ​វគ្គ ផ្តាច់ ព្រ័ត្រ​នឹងធ្វើ​នៅ​ថ្ងៃទី ០៦ ខែមេសា ឆ្នាំ​២០១៩  ស្ថិតក្នុង​បរិវេណ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ 
 
​តោះ​នៅចាំ​អី​ទៀត​គ្នា​យើង គ្នា​គេ​ដែល​ចូលចិត្ត​លេង​ហ្គេម Rules Of Survival  ទាំង​ពេលទំនេរ​ពី​ការងារ ពេល​ថ្ងៃ​ឈប់សម្រាក និង អ្នកលេង​ហ្គេម​ដាច់​យប់​ទាំងអស់គ្នា ប្រញាប់​រួសរាន់​ឡើង​ចូលរួម​លេង​ហ្គេម​នេះ​ដើម្បី​ឈ្នះ​ទឹកប្រាក់​សុទ្ធៗ​សរុប​រហូតដល់​ទៅ មួយរយ​លាន​រៀល និង ទូរស័ព្ទដៃ OPPO F11 Pro ថ្មីស្រឡាង​ជាច្រើន​គ្រឿង  ឱកាស​បែបនេះ រក​ឯណា​បាន​ទៅ​លោក​ព្រះ លេង​ហ្គេម​សប្បាយ​ហើយ ទទួលបាន ប្រយោជន៍​ជាច្រើន ថែមទៀត ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com