កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ ជ័យជម្នះ​បើកឆាក​សម្រាប់​បឹងកេត គិរីវង់ និង​ខេត្តកំពង់ចាម​
16, Mar 2019 , 8:07 pm        
រូបភាព
ក្រុមគិរីវង់សម្តែងការកោរពចំពោះសម្តេច សុខ អាន ដែលជាស្ថាបនិកក្លិប
ក្រុមគិរីវង់សម្តែងការកោរពចំពោះសម្តេច សុខ អាន ដែលជាស្ថាបនិកក្លិប
ដោយ: រួបរួម
បឹងកេត គិរីវង់​សុខ​សែន​ជ័យ និង​ខេត្តកំពង់ចាម ដណ្តើមបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន​នា​ជំនួប​បើកឆាក​សប្តាហ៍​ទីមួយ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៩​។ ជើងឯក​រង បឹងកេត​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ៣-២ ដូច​លទ្ធផល​កាលពី​រដូវ​កាល​មុន បន្ទាប់ពី​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យ យកឈ្នះ​សាលា​បាល់ទាត់​ជាតិ​បាទី ៤-១ រីឯ​ខេត្តកំពង់ចាម​ដណ្តើមបាន​៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ អគ្គិសនី​កម្ពុជា ក្នុង​លទ្ធផល ១-០​។



​នៅ​កីឡដ្ឋាន RSN ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Paulo Victor រកបាន​គ្រាប់​បាល់​បើកឆាក​ឲ្យ​ម្ចាស់ផ្ទះ ប៉ុន្តែ​ខ្សែការពារ យ៉ើ សា​ហ្វី ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង ដែល​នាំ​ឲ្យ​មាន​លទ្ធផល​ស្មើ ១-១ នៅ​តង់​ទីមួយ​។ ឈានដល់​តង់​ទី​ពីរ ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Angel Carrascosa និង លី មី​ហ្សា​ន បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្នាក់​១​គ្រាប់​ជួយ​ឲ្យ​បឹងកេត​នាំមុខ ៣-១​។ នៅ សុ​សិលា វាយបក​តាម​ពីក្រោយ​មួយ​គ្រាប់​សម្រាប់​ភ្នំពេញ​ក្រោ​ន​ដែល​នាំ​ឲ្យ​ការប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ៣-២​។​


​នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ក្រុម​ម្ចាស់ផ្ទះ បាន​យកឈ្នះ យុវជន​បាល់ទាត់​បាទី​ក្នុង​លទ្ធផល ៤-១ ។ ខ្សែប្រយុទ្ធ​ម៉ាលី Coulibaly Souleymane រកបាន​៣​គ្រាប់​នៅ​តង់​ទីមួយ នៅ​នាទី​ទី​៤, ៦ និង​១២ ខណៈ សៀង ច​ន្ធា វាយបក​១​គ្រាប់​ឲ្យ​យុវជន​បាទី នៅ​នាទី ទី​១៩​។ ឈានដល់​តង់​ទី​ពីរ កីឡាករ​ជប៉ុន Reiya Konishita បន្ថែម​បាន​១​គ្រាប់​ទៀត​ឲ្យ​គិរីវង់​។​

​រីឯ​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ខេត្តកំពង់ចាម​ដែល​ក្រុម​ភ្ញៀវ បាន​យកឈ្នះ ១-០ ដែលជា​ការ​ទាត់​បាល់ប​ញ្ចូ​ល​ទី​នៅ​នាទី​៧៧ របស់​កីឡាករ សារី តៃ​ម៉ូ​។ នេះ​ជា​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ក្រុម​ចំណូល​ថ្មី​ខេត្តកំពង់ចាម ចំពោះ​ការបង្ហាញ​ខ្លួន​នៅ​ក្របខណ្ឌ​កំពូល​។​


Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com