កីឡាអន្តរជាតិ
អន្តរជាតិ
តុលាការ​បារាំង​ហាម​ដាក់ឈ្មោះ​កូន​ថា «Griezmann Mbappe»
16, Mar 2019 , 10:07 pm        
រូបភាព
Kylian Mbappe (ឆ្វេង) នៃក្លិប PSG និង Antoine Griezmann នៃក្លិប Atletico Madrid ជាកម្លាំងដ៏សំខាន់ដែលនាំបារាំងឈ្នះ World Cup ឆ្នាំ២០១៨។ រូបថត AFP
Kylian Mbappe (ឆ្វេង) នៃក្លិប PSG និង Antoine Griezmann នៃក្លិប Atletico Madrid ជាកម្លាំងដ៏សំខាន់ដែលនាំបារាំងឈ្នះ World Cup ឆ្នាំ២០១៨។ រូបថត AFP
ដោយ: ថ្មីៗ
ចៅក្រម​ម្នា​ក់នៅ​តុលាការ​បារាំង បាន​ហាមឃាត់​គ្រួសារ​មួយ​ដែល​រស់នៅ​ដេ​ប៉ា​តឺ​ម៉​ង់ Corrèze ក្នុងការ​ដាក់ឈ្មោះ​កូន​ថា «Griezmann Mbappe»​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​កាសែត​បារាំង France Bleu Limousin​។​



«​ការដាក់​ឈ្មោះ ដូចជា​ការវាយតម្លៃ​ទុកជាមុន​ពី​អនាគត​របស់​ក្មេង​»​។ នេះ​ជាការ​លើកឡើង​របស់​ចៅក្រម​បារាំង ដោយ​ស្នើ​ទៅ​មន្ត្រី​អត្រានុកូលដ្ឋាន​ក្រុង Brive បដិសេធ​ការសុំ​ចុះបញ្ជី​ឈ្មោះ​កំណើត​។​

​កុមារ​នោះ បានកើត​កាលពី​ខែវិច្ឆិកា កន្លងមក ហើយ​ក្រោយ​ការបដិសេធ​ពី​តុលាការ ឪពុកម្តាយ​របស់គេ​បានសម្រេច​ដាក់ឈ្មោះ «Dany Noe» ជំនួស​វិញ​។

​មន្ត្រី​អត្រានុកូលដ្ឋាន​ម្នាក់ បាន​បន្ទរ​តាម​ការលើកឡើង​របស់​ចៅក្រម​ថា ការបញ្ចូល​ឈ្មោះ​កីឡាករ​អន្តរជាតិ​បារាំង Griemann និង Mbappe ទៅ​ដាក់​ឲ្យ​កូន ហាក់ដូចជា​គូសវាស​ដំណើរ​ជីវិត​របស់​កូន ហើយក៏​អាច​ខុសពី​ចំណង់​ចំណូលចិត្ត​ផ្ទាល់​របស់គេ​ផងដែរ​៕



© រក្សាសិទ្ធិដោយ thmeythmey.com