ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​នឹង​បង្កើត Digital ID ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​យកទៅ​ប្រើ​បាន​សព្វគ្រប់​
17, Mar 2019 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​គ្រោង​ធ្វើ​ព័ត៌មាន​សាវតា​បុគ្គល ឬ​អត្តសញ្ញាណ​បុគ្គល​តាម​ឌីជីថល (Digital Identity) សម្រាប់​ពលរដ្ឋ​ម្នាក់ៗ នៅក្នុង​អំឡុង​ឆ្នាំ​២០២២ ខាងមុខនេះ​។​



Digital ID នេះ ត្រូវធ្វើ​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ គឺ​ចាប់ពី​គេ​កើតមក​ភ្លាម ហើយ​ប្រើ​វា​ពេញ​មួយជីវិត ។ ព័ត៌មាន​មូលដ្ឋាន ឬ​សាវតារ​របស់​បុគ្គល​នោះ គឺមាន​ក្នុង​ប្រព័ន្ធ​ឌីជីថល​។ ហើយ​ខ្លួនគេ​កាន់​លេខ​កូដ​អត្តសញ្ញាណ សម្រាប់​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ទាំងនោះ​។ គេ​នឹង​ប្រើ Digital ID នេះ​ក្នុង​ជីវភាព​រស់នៅ ដូចជា​ធ្វើលិខិត​ឆ្លងដែន ផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី ចុះបញ្ជី​បង់ពន្ធ ធ្វើ​ស្លាក​លេខ​យានយន្ត បង្កើត​គណនី​ធនាគារ​ជាដើម ដោយ​គ្រាន់​តែមាន​លេខ​អត្តសញ្ញាណ​នេះ​។ 
 
​ក្នុងការ​ត្រួសត្រាយ​រៀបចំ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា ការធ្វើ Digital ID សម្រាប់​ពលរដ្ឋ​ម្នាក់ៗ កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​អ្នកធ្វើ​គោលនយោបាយ​។ នេះ​ជា​អ្វីដែល​ត្រូវបាន​ពិភាក្សា​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី​គោលនយោបាយ និង​ទិសដៅ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​១២-១៣ ខែកុម្ភៈ​។​
 
​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល បាន​ថ្លែង​ដូច្នេះ​ថា​៖«​ខ្ញុំ​ថា Digital ID ជា​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល ឬ​រដ្ឋាភិបាល​ឌីជីថល ហើយ​ប្រទេស​ទាំង​អស់គេ​ធ្វើ​ទៅហើយ​»​។​
 
​តែ​កាន់​ច្បាស់​ជាងនេះទៅទៀត អំពី​ការ​ផែនការ​ធ្វើ Digital ID នេះ គឺ​តាមរយៈ​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​។ លោក តុ​ប នេ​ត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការធ្វើ Digital ID នេះ គឺមាន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ២០១៧-២០២៦ រួចមកហើយ ដែល​ការងារ​នេះ​នឹង​លេចឡើង​អំឡុង​ឆ្នាំ​២០២១ ឬ​២០២២ ខាងមុខនេះ​។​
 
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​របស់លោក តុ​ប នេ​ត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​៖



 
​តើ​ឯកសារ​ផ្ទាល់ខ្លួន ដូចជា សំបុត្រកំណើត អត្តសញ្ញាណ​បណ្ណ នៅ​ប្រើ​ទៀត​ទេ​ពេលធ្វើ​ឌីជីថល​អាយ​ឌី​?
​លោក តុ​ប នេ​ត ប្រាប់ថា ឯកសារ​សាវតារ​បុគ្គ​ល​នៅតែ​ប្រើ តែ​នឹងធ្វើ​ដោយ​ប្រព័ន្ធ​ឌីជីថល ជំនួយ​ឲ្យ​ការធ្វើ​ដោយ​ដៃ​។ លោក​ពន្យល់ថា ពេលដែល​កើតមក​ភ្លាម គេ​ទទួលបាន​លេខ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​មួយ ដែល​ភ្ជាប់​មក​នូវ​សាវតារ​រប​ស់​ខ្លួន​។ ហើយ​បើ​គេ​ចង់បាន​សំបុត្រកំណើត អត្តសញ្ញាណ​បណ្ណ​ជាដើម គេ​គ្រាន់តែ​ផ្ដល់​លេខ​អត្តសញ្ញាណ​ដល់​មន្ត្រី នោះគេ​នឹង​ទទួលបាន​ឯកសារ​ទាំងនោះ​ដែល​ព្រី​ន​ចេញពី​ប្រព័ន្ធ​កុំព្យូទ័រ ជំនួស​ឲ្យ​ការធ្វើ​ដោយ​ដៃ ដែល​អាចមាន​ការ​កត់​ចម្លង​ខុស​។​
 
​ហើយ​ការប្រើ​លេខ​អត្តសញ្ញាណ​នេះ នឹង​ទាមទារ​នូវ​ស្នាម​មេដៃ​របស់​សា​ម៉ី​ខ្លួន ដើម្បី​ចៀសវាង​ការ​ក្លែងបន្លំ​៕
 
 

Tag:
 សេដ្ឋកិច្ច​ឌីជីថល​
  Digital ID
© រក្សាសិទ្ធិដោយ thmeythmey.com