ជាតិ
សង្គមជាតិ
ប៉ូលិស​ចាប់ខ្លួន​មនុស្ស​៣០​នាក់ និង​ថ្នាំញៀន​ជាង​២០​កញ្ចប់​ក្នុង​ខារ៉ាអូខេ SC នៅ​សៀមរាប​
17, Mar 2019 , 2:45 pm        
រូបភាព
​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​បង្ក្រាប​អ្នកជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន នៅ​ខារ៉ាអូខេ​មួយកន្លែង ដែលមាន​ស្លាក​យីហោ «SC» នៅ​សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប​។  ការបង្ក្រាប​នេះ បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​១៦​មីនា  ដោយ​ចាប់ខ្លួន​មនុស្ស​៣០​នាក់​(​ស្រី​៧​នាក់​) ជាមួយនឹង​គ្រឿង ២១​កញ្ចប់​។

 
​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បន្ត​ការឆែកឆេរ និង​រឹបអូស​យក​សម្ភារ​ចំនួន​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន ពី​ហាង​ខារ៉ាអូខេ​SC និង​កំពុង​ធ្វើ​កំណត់ហេតុ ដោយ​សាកសួរ ចម្លើយ​ពី​អ្នក​ទាំង​៣០​នាក់​នោះ ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត និង​ស្វែងរក​មេក្លោង​ជួញដូរ​គ្រឿន​ញៀន​នេះ​។ នេះ​បើតាម​លោក អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​១៧​មីនា​នេះ​។ 


                                                                   រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប 
 
​លោក អ៊ុំ អម​រ៉ា បាន​បន្តថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នៅ​ហាង​ខារ៉ាអូខេ​នេះ  បាន​ដកហូត​នូវ​ថ្នាំញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន​២១​កញ្ចប់  ថ្នាំញៀន​អិ​ច​ស្តា​ស៊ី​៩​គ្រាប់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៕
 

Tag:
 ជាតិ​
 ​សង្គម​
 ​ថ្នាំញៀន​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com